អន្តរជាតិ
ចាប់ខ្លួនមនុស្ស ៣១ នាក់ និងរឹបអូសប្រាក់ជិត ៩០ ម៉ឺនដុល្លារ ពាក់ព័ន្ធករណីភ្នាល់បាល់ World Cup ខុសច្បាប់នៅសិង្ហបុរី
BY Khmernote Media
July 5, 2018
សិង្ហបុរី៖ យ៉ាងហោចណាស់មានមនុស្សចំនួន៣១នាក់ ត្រូវបានអាជ្ញាធរសិង្ហបុរីចាប់ខ្លួនពាក់ព័ន្ធនឹងករណីធ្វើការភ្នាល់បាល់ទាត់ពិភពលោក World Cup ២០១៨ ដោយខុសច្បាប់។ មនុស្សទាំង ៣១ នាក់នេះ គឺសុទ្ធតែជាមនុស្សប្រុស និងមានអាយុចន្លោះពី ២២ ឆ្នាំ ដល់ ៧៤ ឆ្នាំ។ ទីតាំងដែលគេធ្វើការបង្រា្កបនេះមានដូចជាតំបន់ Tampines, Ang Mo Kio, Chinatown, Balestier, Sengkang, Hougang, Bukit Batok, Boon Lay, Jalan Sultan, Sembawang និង Orchard Road។ ក្នុងយុទ្ធនាការបង្រ្កាបការភ្នាល់បាល់នេះ អាជ្ញាធរក៏បានរឹបអូសបានប្រាក់សរុបចំនួន ១,២ លានដុល្លារសិង្ហបុរីផងដែរ (៨៨០,៤៧០ ដុល្លារអាមេរិក)។ ជនដែលត្រូវបានអាជ្ញាធរចាប់ខ្លួនទាំងអស់ប្រឈមនឹងការជាប់គុករយៈពេល ៥ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០០ ០០០ ដុល្លារសឹង្ហបុរី (១៤៦ ៧៤៤ ដុល្លារអាមេរិក )ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ channelnewsasia