កីឡា

ប្ដីប្រពន្ធមួយគូរសម្រេចចិត្តឡើងតុលាការលែងលះគ្នា បន្ទាប់ពីពួកគេឈ្លោះប្រកែកគ្នារឿង Messi និង Ronaldo មួយណាជាកីឡាករល្អជាងគេលើលោក

BY
Khmernote Media
July 4, 2018

ប្ដីប្រពន្ធជនជាតិរុស្សីមួយគូរបានសម្រេចចិត្តប្ដឹងគ្នាឡើងតុលាការទាមទារលែងលះ បន្ទាប់ពីពួកគេមានជម្លោះនៅក្នុងគ្រួសាររឿង Messi និង Ronaldo មួយណាជាកីឡាករល្អជាងគេនៅលើលោក។

យោងតាមការចុះផ្សាយរបស់កាសែតរុស្សីមួយបានឲ្យដឹងថា៖ បុរសជាប្ដីឈ្មោះ Arsen និងស្រ្ដីជាប្រពន្ធឈ្មោះ Lyudmila បានសម្រេចចិត្តលែងលះគ្នាកាលពីម្សិលមិញ បន្ទាប់ពីពួកគេទាំងពីរឈ្លោះប្រកែកគ្នារឿង Messi និង Ronaldo។ ដើមហេតុនៃរឿងដែលនាំឲ្យបង្កើតជាជម្លោះឈានដល់ការលះលែងគ្នានេះ មកពីបុរសជាប្ដីឈ្មោះ Arsen គឺជាអ្នកគាំទ្ររបស់ Messi និងស្រ្ដីជាប្រពន្ធឈ្មោះ Lyudmila គឺជាអ្នកគាំទ្ររបស់ Ronaldo ពួកគេទាំងពីរបានឈ្លោះប្រកែកគ្នារឿង៖ ស្រ្ដីជាប្រពន្ធ Lyudmila និយាយសើចចំអករឿង Messi សុតបាល់ Penalty អត់ចូលក្នុងជំនួបជាមួយនឹង ICELAND ធ្វើឲ្យបុរសជាប្ដីខឹងបង្កើតជាជម្លោះក្នុងគ្រួសារឈានដល់ការលែងលះគ្នាតែម្ដង។

ជម្លោះចុងក្រោយរបស់ពួកគេគឺនៅពេលដែលបុរសជាប្ដីឈ្មោះ Arsen អបអរពេល Messi សុតបញ្ចូលទីនីហេ្សរីយ៉ានោះ ធ្វើឲ្យស្រ្ដីជាប្រពន្ធខឹងកាន់តែខ្លាំងចំពោះការអបអរបែបឌឺដងរបស់ប្ដីហើយបានបង្កើតជាជម្លោះដល់ថ្នាក់សម្រេចចិត្តលះលែងគ្នាតែម្ដង។

កាលពីម្សិលមិញពួកគេទាំងពីរបានឡើងតុលាការ Chelyabinsk ដែលនៅក្នុងទីក្រុង Urals ហើយប្ដឹងទាមទារលែងលះគ្នាក្រោយពេលរស់នៅមិនចុះចម្រុងនឹងគ្នា ជាពិសេសជម្លោះរវាង Messi និង Ronaldo មួយណាគឺជាកីឡាករល្អជាងគេនៅក្នុងលោក។

បុត្រ

ប្រភព៖ Mirror

Share This Post: