កីឡា

Honda ជប៉ុនប្រកាសចូលនិវិត្តន៍ពីក្រុមជម្រើសជាតិ បន្ទាប់ពីមិនអាចជួយជប៉ុនឡើងទៅ Quarter-Final

BY
Khmernote Media
July 4, 2018

ម្ចាស់ក្លឹបសូទីឡូអង្គរនិងជាខ្សែបម្រើរបស់ក្រុមជម្រើសជាតិជប៉ុនកីឡាករ Keisuke Honda បានប្រកាសចូលនិវិត្តន៍ពីក្រុមជម្រើសជាតិជប៉ុនកាលពីព្រឹកមិញនេះ បន្ទាប់ពីលោកមិនអាចជួយឲ្យក្រុមជម្រើសជាតិជប៉ុនឡើងទៅវគ្គ 8 ចុងក្រោយនៃព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សី។

ខ្សែបម្រើវ័យ 32 រូបនេះបានប្រកាសចូលនិវិត្តន៍ពីក្រុមជម្រើសជាតិជប៉ុនកាលពីព្រឹកនេះ បន្ទាប់ពីខ្សែបម្រើរូបនេះបានធ្វើដំណើរទៅដល់ប្រទេសជប៉ុនភ្លាម។ កាលពីកំឡុងការប្រកួតនៅក្នុងប្រទេសរុស្សី ខ្សែបម្រើ Keisuke Honda មិនបានជួបឈ្មោះលេងជាកីឡាករជម្រើសដំបូងរបស់ក្រុមឡើយ ដោយខ្សែបម្រើរូបនេះជាប់ឈ្មោះត្រឹមជាកីឡាករបម្រុងតែប៉ុណ្ណោះ។ ប៉ុន្ដែនៅក្នុងកំឡុងពេលការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សី Honda បានសុតបញ្ចូលទីបាន 1 គ្រាប់ក្នុងជំនួបជាមួយនឹងសេណេហ្គាល់។

នៅក្នុងបទសំភាសន៍ជាមួយអ្នកសារពត៌មានខ្សែបម្រើ Keisuke Honda បាននិយាយថា៖ ពេលនេះក្រុមជម្រើសជាតិជប៉ុនកំពុងបន្ដដំណើរឆ្ពោះទៅរកភាពជោគជ័យនៅក្នុងថ្ងៃអនាគត។ ខ្ញុំរីករាយដែលជាចំណែកមួយនៃក្រុមជម្រើសជាតិជប៉ុន ប៉ុន្ដែពេលនេះពួកយើងមានកីឡាករក្មេងល្អច្រើនហើយកំពុងត្រៀមចារឈ្មោះនៅក្នុងប្រវតិ្តសាស្រ្ដបាល់ទាត់ជប៉ុន។ នេះគឺជា World Cup ចុងក្រោយរបស់ខ្ញុំ ហើយវាគឺជាការពិតសម្រាប់ខ្ញុំ។ និយាយដោយស្មោះខ្ញុំចង់នាំអ្នកទាំងអស់គ្នាទៅវគ្គបន្ទាប់កាលពីវគ្គ 16 ក្រុមចុងក្រោយ ប៉ុន្ដែខ្ញុំមិនអាចធ្វើវាបាន ខ្ញុំបានធ្វើអ្វីដែលខ្ញុំអាចធ្វើ ខ្ញុំប្រឹងប្រែងអស់ពីលទ្ធភាពហើយ។ 

បុត្រ

ប្រភព៖ Livescore

Share This Post: