ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍លិចនាវានៅឥណ្ឌូនេស៊ីបានកើនឡើងដល់ជាង៣០នាក់ហើយ

    BY Khmernote Media July 5, 2018
    ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍លិចនាវានៅឥណ្ឌូនេស៊ីបានកើនឡើងដល់ជាង៣០នាក់ហើយ

    ឥណ្ឌូនេស៊ី៖ យោងតាមសារព័ត៌មាន CNN បានធ្វើការចុះផ្សាយឲ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងគ្រោះថ្នាក់លិចនាវានៅក្នុងឈូងសមុទ្រខេត្ត Sulawesi ភាគខាងត្បូងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ៣៤ នាក់ហើយ គិតមកទល់នឹងពេលនេះ។ ហើយបើយោងតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីបានឲ្យដឹងថា ក្នុងហេតុការណ៍នេះការពិតទៅគឺមនុស្សសរុបចំនួន  ១៥៥ នាក់ ដែលក្នុងនោះមានអ្នកខ្លះអាចព្យាយាមហែលទឹកមកច្រាំង ហើយអ្នកខ្លះត្រូវបានជាជួយសង្គ្រោះ​ និងអ្នកខ្លះបានស្លាប់បាត់បង់ជីវិត។

    សូមបញ្ជាក់ជូនថា កាលពីប៉ុន្មានថ្ងៃមុននេះ នាវាដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុន KM Lestari Maju បានលិច បន្ទាប់ពីវាទទួលរងនូវការវាយប្រហារពីរលកដ៏ធំមួយ។ ហើយមកទល់នឹងពេលនេះយុទ្ធនាការជួយសង្គ្រោះនៅមិនទាន់បញ្ជប់នៅឡើយទេ ដោយមានអ្នកខ្លះនៅបាត់ខ្លួន ខណៈដែលអាកាសធាតុនៅទីនោះហាក់មិនអំណោយផលទាល់តែសោះ និងជាឧបសគ្គមួយសម្រាប់ក្រុមអ្នកជួយសង្គ្រោះផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ CNN

    Share This Post:
    MPO4D jitutoto mpo4d Mpoplay