កម្ពុជាចេញទៅប្រកួតកីឡា Tchoukball នៅប្រទេសសិង្ហបុរីនៅថ្ងៃនេះ
- July 5, 2018
កម្ពុជានឹងចេញទៅប្រកួតកីឡាមួយប្រភេទដែលមានឈ្មោះថា “Tchoukball” ដែលចាប់ផ្តើមនៅថ្ងៃទី ៦ ៧ និង៨ ខែកក្កដានេះនៅប្រទេសសិង្ហបុរី។ ការប្រកួតនេះត្រូវបានចូលរួមដោយប្រទេសជាច្រើនមានដូចជា៖ ម្ចាស់ផ្ទះសិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ស្រីលង្កា ថៃ វៀតណាម ចិន ម៉ាកាវ ហុងកុង និង ឥណ្ឌា។

នេះជាលើកទី ៨ហើយការប្រកួតដណ្តើមពានរង្វាន់អាស៊ីប៉ាស៊ីហ្វិចនេះបានរៀបចំឡើងដើម្បីបង្កើតចំណងមិត្តភាពនិងមានភាពសប្បាយរីករាយ។ គួរបញ្ជាក់ថាកម្ពុជាមានពីរក្រុមដែលទៅចូលរួមក្នុងការប្រកួតនេះគឺ ក្រុមបុរស និងក្រុមនារី។
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






