គ្រូពេទ្យខំធ្វើការទាំងយប់ទាំងថ្ងៃមិនគិតនឿយហត់ បែរពលរដ្ឋអង់គ្លេសរាប់រយនាក់ នាំគ្នាផឹកស្រា ហើយតវ៉ាមុខមន្ទីរពេទ្យ ដោយគ្មានពាក់ម៉ាស ហើយនាំគ្នាស្រែកថា “ជំងឺកូវីដ ១៩ គឺជារឿងបោកប្រាស់” (មានវីដេអូ)
អង់គ្លេស៖ បើទោះជាពេលនេះជំងឺកូវីដ ១៩ បានចម្លងទៅកាន់មនុស្សជាង ៨៥ លាននាក់ និងបានសម្លាប់មនុស្សជាង ១,៨ លាននាក់នៅជុំវិញពិភពលោកក៏ដោយ ក៏ក្រុមមនុស្សអគតិមួយចំនួននៅតែមិនខ្លាចជំងឺមួយនេះហើយពួកគេថែមទាំងគិតថា ជំងឺកូវីដ ១៩ គឺគ្រាន់តែជារឿងបោកប្រាស់ទៀតផង។ ជាក់ស្តែងបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Unilad បានឲ្យដឹងថា មានពលរដ្ឋអង់គ្លេសជាច្រើនរយនាក់ដែលសុទ្ធតែជាមនុស្សស្រវឹងស្រាបាននាំគ្នាទៅតវ៉ានៅមុខមន្ទីរពេទ្យមួយកន្លែងនៅក្នុងទីក្រុងឡុងដ៍ដោយបាននាំគ្នាស្រែកថា “ជំងឺកូវីដ ១៩ គឺជារឿងបោកប្រាស់”។

លោកវេជ្ជបណ្ឌិត Matthew Lee
បើតាមលោកវេជ្ជបណ្ឌិត Matthew Lee ដែលបានឃើញហេតុការណ៍នេះផ្ទាល់ និងថែមទាំងបានថតវីដេអូនៃសកម្មភាពតវ៉ានេះបង្ហោះក្នុងបណ្តាញសង្គមទៀតនោះបានឲ្យដឹង ក្រុមពលរដ្ឋទាំងនោះគ្មានពាក់ម៉ាស់ គ្មានរក្សាគំលាតសង្គមនោះទេ ដៃរបស់ពួកគេមានកាន់ដបស្រា ម៉ៃក្រូហ្វូន ហើយពួកគេបានផឹកស្រាបណ្ដើ និងស្រែកថា “ជំងកូវីដ ១៩ គឺជារឿងបោកប្រាស់” ទៀតផង។ លោកវេជ្ជបណ្ឌិត Matthew Lee បានបង្ហាញការយល់ឃើញផ្ទាល់ខ្លួនថា ពលរដ្ឋទាំងនេះទំនងជាក្រុមមនុស្សស្រវឹងខួបមិនបានដឹងពីបញ្ហាសង្គមច្បាស់ ហើយពួកគេទំនងជាខឹងនឹងអាជ្ញាធរដែលបានហាមឃាត់មិនឲ្យពលរដ្ឋនៅក្នុងទីក្រុងឡុងដ៍ធ្វើការជួបជុំគ្នាទ្រង់ទ្រាយធំកាលពីបុណ្យណូអ៊ែល និងពេលឆ្លងឆ្នាំសកលថ្មីៗនេះ ទើបពួកគេមកបញ្ចេញកំហឹងដូចនេះតែម្តង។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖

Worked the late A&E SHO shift on NYE and came out to this. Hundreds of maskless, drunk people in huge groups shouting “Covid is a hoax”, literally outside the building where hundreds are sick and dying. Why do people still not realise the seriousness of this pandemic? pic.twitter.com/KTkCtNf62A
— Matthew Lee (@mbklee_) January 1, 2021
អត្ថបទ៖ ភក្តី
ប្រភព៖ Unilad