ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រោយជប់លៀងឆ្លងឆ្នាំហើយ នារីអូតែសស្រស់ស្អាតម្នាក់ ត្រូវគេប្រទះឃើញបាត់បង់ជីវិតក្នុងបន្ទប់ទឹកនៅសណ្ឋាគារ, ប៉ូលិសឃាត់ខ្លួនអ្នកពាក់ព័ន្ធ១១នាក់ ហើយសង្ស័យមូលហេតុស្លាប់ ដោយសារតែបែបនេះ

    BY autoadmin January 5, 2021
    ក្រោយជប់លៀងឆ្លងឆ្នាំហើយ នារីអូតែសស្រស់ស្អាតម្នាក់ ត្រូវគេប្រទះឃើញបាត់បង់ជីវិតក្នុងបន្ទប់ទឹកនៅសណ្ឋាគារ, ប៉ូលិសឃាត់ខ្លួនអ្នកពាក់ព័ន្ធ១១នាក់ ហើយសង្ស័យមូលហេតុស្លាប់ ដោយសារតែបែបនេះ

    យោងតាមការចុះផ្សាយរបស់ The Sun បាននិយាយថា អ្នកបម្រើការលើយន្តហោះម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្នុងបន្ទប់ទឹកនៃសណ្ឋាគារមួយក្នុងប្រទេសហ្វីលីពីន ហើយប៉ូលីសបានដាក់ការសង្ស័យថា នាងប្រហែលជាត្រូវបានគេចាប់រំលោភបូក។ នារីរងគ្រោះមានឈ្មោះថា Christine Angelica Dacera (គ្រីស្ទីន អែនជែលីកា ដាស៊ែរា) អាយុ ២៣ឆ្នាំ បានចូលកម្សាន្តនៅសណ្ឋាគារលំដាប់ផ្កាយ ៤ មួយឈ្មោះថា City Garden នៅតំបន់ Makati នៃទីក្រុងម៉ានីល ដើម្បីអបអរឆ្នាំថ្មីជាមួយមិត្តភក្តិរួមការងាររបស់នាង ដូចដែលយុវវ័យភាគច្រើនដទៃទៀត ដែលចេញក្រៅដើម្បីអបអរឆ្នាំថ្មីជាមួយគ្នា។

    លុះព្រឹកថ្ងៃបន្ទាប់ប្រហែលជាម៉ោង ១០ព្រឹក មិត្តរបស់នាងម្នាក់ឈ្មោះថា Rommel Galida បានក្រោកឡើង ហើយបានឃើញនាងគេងក្នុងបន្ទប់ទឹក។ លោក Rommel Galida ក៏បានរកភួយមកដណ្ដប់ឱ្យនារីរងគ្រោះ ហើយបន្ដទៅគេងម្ដងទៀត ប៉ុន្តែលុះប៉ុន្មានម៉ោងក្រោយមកលោក Galida បានចាប់អារម្មណ៍ថា នារីរងគ្រោះបានបាត់បង់ស្មារតី និងប្រែទៅជាពណ៌ខៀវ។ នារីរងគ្រោះភ្លាមៗត្រូវបានក្រុមអ្នកការងារជាមួយធ្វើចលនាបេះដូង (CPR) ដើម្បីការសង្គ្រោះបន្ទាន់ឱ្យនាង ប៉ុន្តែគួរឱ្យសោកស្ដាយនាងមិនបានដឹងខ្លួនវិញនោះទេ។ បន្ទាប់មកនាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Makati ហើយនៅពេលទៅដល់ មិត្តរួមការងារ បុគ្គលិកសណ្ឋាគារ និងគ្រូពេទ្យបានប្រកាសថា នាងបានទទួលមរណភាពទៅហើយ។

    អាជ្ញាធរបានទទួលដំណឹងនេះនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ នៅម៉ោងប្រហែល ៥ល្ងាច ហើយក្រុមអ្នកស៊ើបអង្កេតកំពុងរង់ចាំការធ្វើកោសល្យវិច្ច័យ ប៉ុន្តែបានបញ្ជាក់ថារាងកាយរបស់នារីរងគ្រោះមានស្នាមជាំ និងរយះ រួមទាំងភ្លៅ និងជង្គង់។ មន្ត្រីក៏បានរកឃើញថា មានមនុស្ស ១១នាក់ ផ្សេងទៀត ដែលបានចូលរួមពិធីជប់លៀងឆ្លងឆ្នាំនោះជាមួយជនរងគ្រោះ ហើយក្នុងចំណោមមនុស្សទាំង១១នាក់នោះ គឺមានតែ៣នាក់ប៉ុណ្ណោះជាមិត្តភក្តិរបស់ជនរងគ្រោះ ចំណែកឯអ្នកផ្សេងទៀតគ្រាន់តែជាអ្នកស្គាល់មិត្តភក្តិរបស់ជនរងគ្រោះប៉ុណ្ណោះ។ ប៉ូលីសបានដាក់ការសង្ស័យថា នាងត្រូវបានគេចាប់រំលោភបូក ហើយពេលនេះមន្ត្រីរង់ចាំលទ្ធផលតេស្តគ្រឿងស្រវឹង និងគ្រឿងញៀនពីសពនារីរងគ្រោះ៕

     

    អត្ថបទ៖ លីដា
    ប្រភព៖ The Sun

    Share This Post: