ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង់គ្លេសប្រកាសបិទទ្វារប្រទេសជាលើកទី៣ ខណៈដែលការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែបន្ដ ហើយមន្ទីរពេទ្យកំពុងមានសម្ពាធខ្លាំង

    BY autoadmin January 5, 2021
    អង់គ្លេសប្រកាសបិទទ្វារប្រទេសជាលើកទី៣ ខណៈដែលការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែបន្ដ ហើយមន្ទីរពេទ្យកំពុងមានសម្ពាធខ្លាំង

    នាយករដ្ឋមន្ត្រីលោក Boris Johnson បានប្រកាសថា អង់គ្លេសនឹងចូលដល់ការបិទទ្វារប្រទេសជាលើកទី៣ ដែលមានន័យថា រដ្ឋាភិបាលកំពុងណែនាំឱ្យពលរដ្ឋទាំងអស់ត្រូវនៅផ្ទះ ហើយសាលារៀនទាំងអស់នឹងត្រូវបិទទ្វារ។ លោកបានធ្វើសេចក្តីអំពាវនាវនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយ កាលពីល្ងាចថ្ងៃច័ន្ទ ដោយលោកបាននិយាយថា «សប្តាហ៍ខាងមុខនឹងជាពេលវេលាពិបាកបំផុត» ។ លោកបានមានប្រសាសន៍ថា៖ «ដូចដែលខ្ញុំបាននិយាយទៅកាន់អ្នកនៅយប់នេះ មន្ទីរពេទ្យរបស់យើងកំពុងរងសម្ពាធពីជំងឺ COVID-19 ច្រើនជាងពេលណាៗទាំងអស់ ចាប់តាំងពីមានជំងឺរាតត្បាតនេះ»។

    ការប្រកាសនេះបានកើតឡើងនៅពេលដែលតួលេខបានបង្ហាញថា ចក្រភពអង់គ្លេសបានប្រឈមនឹងការកើនឡើងនៃករណីជំងឺ COVID-19 ដ៏ច្រើនបំផុតក្នុងរយៈពេល ២៤ម៉ោង ថ្មីមួយទៀត ជាមួយនឹងករណីថ្មីចំនួន ៥៨ ៧៨៤ ករណី ដែលនេះគឺជាការឆ្លងច្រើនជាង ៥ម៉ឺននាក់ រយៈពេល ៧ថ្ងៃ​ ជាប់ៗគ្នាមកហើយនៅទូទាំងអង់គ្លេស។ ទន្ទឹមនឹងនេះវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់សាកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca ក៏ត្រូវបានរៀបចំសម្រាប់ចាក់ជូនពលរដ្ឋរួចហើយដែរ ដោយវ៉ាក់សាំងកញ្ចប់ដំបូងប្រមាណកន្លះលានដូសនឹងមាននៅថ្ងៃច័ន្ទនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Independent

    Share This Post: