កីឡា

ស្ដេចបាល់ទាត់សាំបាប្រេស៊ីល ប៉ះ បិសាចក្រហមប៊ែលហ្ស៊ិកនៅយប់នេះ! ចាំមើលថាពីរក្រុមនេះតើមួយណាត្រូវត្រលប់ទៅផ្ទះវិញ

BY
Khmernote Media
July 6, 2018

នៅវេលាម៉ោង 1:00 រំលងអាធ្រាត្រយប់នេះ ស្ដេចបាល់ទាត់សាំបាប្រេស៊ីល និងត្រូវបានបន្ដភារៈកិច្ចរបស់ខ្លួនឡើងមកប៉ះក្រុមបិសាចក្រហមប៊ែលហ្ស៊ិក នៅក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2018 នៅរុស្សី។

ការប្រកួតរបស់ក្រុមជម្រើសជាតិទាំងពីរនឹងធ្វើឡើងនៅក្នុងកីឡាដ្ឋាន Kazan Arena។ ក្នុងជំនួបរវាងក្រុមខ្លាំងទាំងពីរនេះនឹងមានមួយក្រុមដែលត្រូវបន្ដដំណើរទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងមួយក្រុមទៀតនឹងត្រូវចាកចេញពីការប្រកួតត្រលប់ទៅផ្ទះវិញ។

ក្រុមជម្រើសជាតិប្រេស៊ីលនិងប៊ែលហ្ស៊ិកមិនធ្លាប់មានប្រកួតប៉ះគ្នាទេកាលពីមុនមក។ ការប្រកួតក្នុងយប់នេះគឺជាការជំនួបប៉ះគ្នាលើកដំបូងរបស់ពួកគេ ហើយការប្រកួតលើកដំបូងរបស់ពួកគេគឺធ្វើឡើងនៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup តែម្ដង។

រង់ចាំមើលទាំងអស់គ្នាថានៅក្នុងរាត្រីនេះ រវាងក្រុមយក្សទាំងពីរមានក្រុមណាដែលបន្ដដំណើរទៅកាន់វគ្គបន្ទាប់ ហើយក្រុមមួយណាដែលត្រូវត្រលប់ទៅផ្ទះវិញ។

បុត្រ

Share This Post: