ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម្សិលមិញនេះ ថៃរកឃើញអ្នកជំងឺកូវីដ១៩ ថ្មីចំនួន ២៤៥នាក់បន្ថែមទៀត ខណៈកូវីដ១៩បានរាតត្បាតដល់ខេត្ត-ក្រុងចំនួន ៥៨ និងមានអ្នកឆ្លងសរុបជាង១ម៉ឺននាក់ហើយ

    BY autoadmin January 11, 2021
    ម្សិលមិញនេះ ថៃរកឃើញអ្នកជំងឺកូវីដ១៩ ថ្មីចំនួន ២៤៥នាក់បន្ថែមទៀត ខណៈកូវីដ១៩បានរាតត្បាតដល់ខេត្ត-ក្រុងចំនួន ៥៨ និងមានអ្នកឆ្លងសរុបជាង១ម៉ឺននាក់ហើយ

    ថៃ៖ ប្រទេសថៃបានរកឃើញអ្នកជំងឺកូវីដ ១៩ ថ្មីចំនួន ២៤៥ ករណីបន្ថែមទៀតកាលពីថ្ងៃអាទិត្យទី ១០ ម្សិលមិញនេះ ខណៈថៃគ្មានករណីអ្នកស្លាប់ថ្មីនោះទេ នេះយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍។ បើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងថៃបានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នេះមាន ២២៤ ករណីគឺជាការចម្លងនៅក្នុងសហគមន៍ និង ២១ ករណីផ្សេងទៀតគឺជាករណីនាំចូលមកពីក្រៅប្រទេស។ ចំពោះករណីឆ្លងនៅក្នុងសហគមន៍គឺបានរកឃើញភាគច្រើននៅក្នុងខេត្តសាមុតសាខនមាន ៧៣​ ករណី ក្នុងខេត្តជនបូរីមាន ៤៩ ករណី ក្នុងសាមុតប្រាកានមានចំនួន ២៣ ករណី ក្រុងបាងកកមាន ២២ ករណី ខេត្តរ៉ាយង់មានចំនួន ១៥ ករណី និងក្រៅពីនេះកើតមាននៅតាមបណ្តាខេត្តផ្សេងទៀតក្នុងចំនួនតិចតួច។

    ដោយឡែកចំពោះករណីនាំចូលពីក្រៅប្រទេសវិញគឺភាគច្រើនបានកើតមានចំពោះពលរដ្ឋថៃដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌា តួគី និងមីយ៉ាន់ម៉ា ហើយមាន ២ ករណីបានកើតចំពោះពលរដ្ឋអាមេរិកដែលទើបធ្វើដំណើរមកពីប្រទេសអាមេរិកផ្ទាល់តែម្តង។ គួរបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះ ជំងឺកូវីដ ១៩ ដែលបានផ្ទុះចេញពីខេត្តសាមុតសាខនបានបន្តរាតត្បាតដល់ខេត្ត-ក្រុងចំនួន ៥៨ ហើយនៅទូទាំងប្រទេសថៃ ខណៈថៃមានចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១០ ២៩៨ ករណី និងស្លាប់សរុបចំនួន ៦៧​ ករណី៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: