ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកវិទ្យាសាស្ត្របានព្រមានថា ដំណាំចេកនៅជុំវិញពិភពលោកកំពុងរងនូវការបំផ្លាញដោយជំងឺម្យ៉ាង

    BY Khmernote Media July 7, 2018
    អ្នកវិទ្យាសាស្ត្របានព្រមានថា ដំណាំចេកនៅជុំវិញពិភពលោកកំពុងរងនូវការបំផ្លាញដោយជំងឺម្យ៉ាង

    យោងតាមក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា ដំណាំចេកនៅជុំវិញពិភពលោកកំពុងរងនូការបំផ្លាញដោយជំងឺម្យ៉ាង ហើយបើមិនរកវិធានការទប់ស្កាត់វានោះទេ ជំងឺនោះនឹងរាល់ដាលកាន់តែខ្លាំង និងឈានដល់ការបំផ្លាញពូជដំណាំចេកល្អៗទៀតផង ។ ជំងឺដែលកំពុងតែរាតត្បាតចំពោះដំណាំចេកនេះមានឈ្មោះថា Panama ឬ  Fusarium ជាប្រភេទមេរោគផ្សិត ដែលអាចចូលទៅបំផ្លាញដល់ឬសនៃដើមចេក។

    ជំងឺនេះបានផ្តើមបំផ្លាញដំណាំចេកនៅក្នុងតំបន់ អាហ្រ្វិចខាងត្បូង អាស៊ី មជ្ឈឹមបូព៌ា អូស្ត្រាលី និងអាមេរិកកណ្តាល ហើយអ្វីដែលក្រុមអ្នកវិទ្យាសាស្រ្តបារម្មណ៍ខ្លាំងបំផុតនោះគឺថាជំងឺនេះអាចនឹងឈានទៅដល់ការបំផ្លាញដល់កម្រិតផុតពូជនូវប្រភេទដំណាំចេក Cavendish (ប្រភេទដំណាំចេក ដែលគេចាត់ទុកថាមានគុណភាពកម្រិត AAA) ដែលជាតម្រូវការដ៏ធំនៅក្នុងពិភពលោក។ ទន្ទឹមនឹងការព្រួយបារម្ភនេះ អ្នកវិទ្យាសាស្ត្រក៏បានសិក្សាអំពីរបៀបរក្សាពូជដំណាចេកប្រភេទ Cavendishនេះ តាមរយៈការបង្កាត់ពូជជាច្រើនរបៀបផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay