ព្រោះតែចង់ថតរូបមួយសន្លឹក ធ្វើឲ្យមហាសេដ្ឋីចិនលុយវាល់លានម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ
ចិន៖ មហាសេដ្ឋីចិនម្នាក់បានធ្លាក់ពីលើជញ្ជាំងថ្មមួយ និងបានស្លាប់បាត់បង់ជីវិតភ្លាមៗ ខណៈដែលគាត់ព្យាយាមឡើងទៅលើ ជញ្ជាំងនោះ ដើម្បីថតរូប។ មហាសេដ្ឋីរូបនេះមានឈ្មោះថា Wang អាយុ៥៧ឆ្នាំ ជាសហស្ថាបនិកក្រុមហ៊ុន HNA ដ៏ធំរបស់ចិន។ មុនពេលកើតហេតុ មហាសេដ្ឋីរូបនេះរួមជាមួយនឹងសមាជិកគ្រួសារ៤នាក់ផ្សេងទៀត បានទៅកំសាន្តនៅក្នុងប្រទេសបារាំង ហើយក្នុងដំណើរកំសាន្តនោះ គាត់រួមជាមួយនឹងគ្រួសារបានទៅទស្សនាភូមិបុរាណមួយដែលមានឈ្មោះថា Bonnieux ក្នុងខេត្ត Alpes-Côte d’Azur ភាគខាងត្បូងប្រទេសបារាំង និងមានព្រំប្រទល់ប្រទេសអ៊ីតាលី។
ខណៈនោះលោកមហាសេដ្ឋីបានព្យាយាមឡើងទៅលើជញ្ជាំងថ្មមួយដែលមានកម្ពស់ប្រមាណជាពី ១២ ទៅ ១៥ ម៉ែត្រ ដើម្បីថតរូបព្រះវិហារមួយ ហើយពេលនោះគាត់បានរអិលជើងធ្លាក់ពីលើជញ្ជាំងនោះ និងបានបោកក្បាលស្លាប់តែម្តង។ ពេលនេះគេកំពុងរៀបចំយកសពរបស់គាត់ ដើម្បីមកធ្វើបុណ្យតាមប្រពៃណីនៅក្នុងប្រទេសចិនវិញ៕
ភក្តី
ប្រភព៖ nextshark