ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្ត្រីឥណ្ឌូនេស៊ីជាច្រើនត្រូវបានគេដាក់ទណ្ឌកម្មវាយនឹងខ្សែតីនៅមុខមហាជនជាច្រើននាក់

    BY Khmernote Media July 7, 2018
    ស្ត្រីឥណ្ឌូនេស៊ីជាច្រើនត្រូវបានគេដាក់ទណ្ឌកម្មវាយនឹងខ្សែតីនៅមុខមហាជនជាច្រើននាក់

    ស្ត្រីជនជាតិឥណ្ឌូនេស៊ីជាច្រើននាក់ត្រូវបានគេដាក់ទណ្ឌកម្មដោយត្រូវទទួលការវាយដោយខ្សែតីនៅទីសាធារណៈ បន្ទាប់ពីគេបានរកឃើញថាពួកនាងបានលួចប្រកបរបរជាស្រីលក់ខ្លួន ដែលសកម្មភាពនេះគឺផ្ទុយនឹងច្បាប់សាសនាឥស្លាមទាំងស្រុងតែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Aceh ភាគខាងជើងប្រទេសឥណ្ឌូនេស៊ី ដែលជាខេត្តមួយអនុវត្តច្បាប់សាសនាឥស្លាមយ៉ាងតឹងរឹងបំផុត។

    ការអនុវត្តដាក់ទណ្ឌកម្មដូចខាងលើនេះ ត្រូវបានគេអនុវត្តជាច្រើនឆ្នាំ​មកហើយនៅក្នុងខេត្តមួយនេះ តែយ៉ាងណាក្តីនៅតែមានអ្នកប្រព្រឹត្តិខុសច្បាប់សាសនានេះជារឿយៗ។ ក្នុងការដាក់ទណ្ឌកម្ម អ្នកដែលបានប្រព្រឹត្តិខុសទាំងអស់ គេសង្កេតឃើញមានទាំងស្រ្តីលក់ខ្លួន និងបុរសដែលទិញសេវាផ្លូវភេទទោះ ត្រូវលត់ជង្គង់នៅលើវេទិការមួយនៅពីមុខមហារជនជាច្រើននាក់ ហើយបន្ទាប់មកគេបានយករំពាត់ ឬខ្សែតី មកវាយលើពួកគេជាច្រើនដង តាមទំហំទោសដែលពួកគេបានប្រព្រឹត្តិ។

    ក្រុមអ្នកវិភាគសង្គមបាន​មើលឃើញថា ការអនុវត្តច្បាស់សាសនាជារឿងមួយល្អ តែគេមានការព្រួយបារម្ភថាសកម្មភាពប្រើអំពើហឹង្សានេះ បានបណ្តុះស្មារតីហឹង្សាទៅក្នុងផ្នត់គំនិតក្មេងៗជំនាន់ក្រោយផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay