ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសចិនបានបិទទ្វារទីក្រុងចំនួន ២ និងធ្វើតេស្ដលើពលរដ្ឋប្រមាណ ១៣លាននាក់ បន្ទាប់ពីមានការផ្ទុះឡើងនៃករណីជំងឺកូវីដ១៩ក្នុងសហគមន៍

    BY autoadmin January 11, 2021
    ប្រទេសចិនបានបិទទ្វារទីក្រុងចំនួន ២ និងធ្វើតេស្ដលើពលរដ្ឋប្រមាណ ១៣លាននាក់ បន្ទាប់ពីមានការផ្ទុះឡើងនៃករណីជំងឺកូវីដ១៩ក្នុងសហគមន៍

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Deutsche Welle បានឱ្យដឹងថា ពលរដ្ឋនៅផ្នែកខ្លះនៃខេត្ត Hebei ត្រូវប្រឈមនឹងការរឹតត្បិតថ្មី ដែលជាផ្នែកមួយនៃវិធានការណ៍ទប់ស្កាត់ការចម្លងមេរោគ COVID-19 ខណៈដែលអាជ្ញាធរចិនទើបតែបានបញ្ចប់ការធ្វើតេស្ដទ្រង់ទ្រាយធំ ទៅលើប្រជាជនទាំង ១៣លាននាក់ នៃក្រុង Xingtai និង Shijiazhuang ។ អាជ្ញាធរសុខាភិបាលជាតិរបស់ចិនបានរាយការណ៍ថា ចំនួនករណីថ្មីក្នុងមួយថ្ងៃបានហក់ឡើងទ្វេដង កាលថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ។

    កាលពីថ្ងៃសៅរ៍នេះ ចិនដីគោកបានកត់ត្រាករណីចំនួន ៦៩ករណី បើប្រៀបធៀបនឹងករណីចំនួន ៣៣ កាលពីថ្ងៃសុក្រ។ ប្រភពនិយាយថា ក្នុងចំណោមករណីទាំងនោះគឺរួមមានករណីចំនួន ២១ ដែលបានឆ្លងពីក្រៅប្រទេស។ ប្រទេសនេះក៏បានរាយការណ៍ថា មានករណីមិនចេញរោគសញ្ញាចំនួន ២៧ នៅថ្ងៃសៅរ៍ ពោលគឺធ្លាក់ចុះពី ៣៨នាក់ កាលពីថ្ងៃមុន។ សូមជម្រាបដែរថា ប្រទេសចិនគឺមិនរាប់ករណីដែលមិនចេញរោគសញ្ញា (asymptomatic) ចូលទៅក្នុងបញ្ជីផ្លូវការនោះទេ។

    ការផ្ទុះឡើងថ្មីៗនេះបានធ្វើឱ្យចិនបង្កើនការរឹតត្បឹតកាន់តែខ្លាំងឡើងសម្រាប់ទីក្រុងប៉េកាំង ហើយអ្នកដំណើរតាមតាក់ស៊ីទាំងអស់ នឹងត្រូវស្កេនកូដបញ្ជាក់ពីសុខភាពរបស់ពួកគេ ទើបពួកគេអាចធ្វើដំណើរបាន។ ករណីក្នុងសហគមន៍ដែលបានផ្ទុះឡើងនាពេលថ្មីៗនេះ គឺចេញពីខេត្ត Hebei ដែលគិតមកទល់ពេលនេះមាន ៣៨០ករណី ត្រូវបានបញ្ជាក់។ ភាគច្រើនវាត្រូវបានចម្លងនៅក្នុងទីក្រុង Shijiazhuang ដែលមានពលរដ្ឋសរុប ១១លាននាក់ និងក្រៅពីនោះគឺក្រុង Xingtai ដែលនៅឆ្ងាយពីក្រុង Shijiazhuang ប្រមាណ ១១០ គីឡូម៉ែត្រ។ ថ្វីបើពេលនេះការធ្វើតេស្ដរកជំងឺសម្រាប់ទីក្រុងទាំង ២ ត្រូវបានបញ្ចប់ ប៉ុន្តែមធ្យោបាយធ្វើដំណើរសាធារណៈត្រូវបានផ្អាកនៅឡើយទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Deutsche Welle

    Share This Post: