កីឡា

ត្រឹមតែរយៈពេល 10 ថ្ងៃតែប៉ុណ្ណោះកីឡាដ្ឋាន Kazan ក្លាយជាវាលពិឃាតម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ពិភពលោកដល់ទៅ 3 ក្រុម

BY
Khmernote Media
July 7, 2018

កីឡាដ្ឋាន Kazan របស់រុស្សីក្លាយជាពេជឃាតប្រហារក្ដីសង្ឃឹមរបស់ម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ចំនួន 3 ក្រុមត្រឹមរយៈពេល 10 តែប៉ុណ្ណោះ បន្ទាប់ពីក្រុមជម្រើសជាតិ អាឡឺម៉ង់, អាហ្សង់ទីន និងប្រេស៊ីល ត្រូវធ្លាក់ចេញពីព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីក្នុងកីឡាដ្ឋាន Kazan នេះ។

គិតចាប់តាំងពីថ្ងៃទី 27 ខែមិថុនាមកដល់ថ្ងៃទី 7 ខែកក្កដានេះ ក្រុមខ្លាំងៗចំនួន 3 ដែលធ្លាប់តែស្គាល់រសជាតិលើកពានរង្វាន់ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នោះបានធ្លាក់ចេញពីព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីក្នុងកីឡាដ្ឋាន Kazan Arena ទាំងអស់។ ក្រុមទាំង 3 ដែលធ្លាក់នៅក្នុងកីឡាដ្ឋាន Kazan Arena មានដូចជា៖

1. ម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក 4 សម័យកាល អាឡឺម៉ង់ ត្រូវក្រុមអាស៊ី កូរ៉េខាងត្បូង ទម្លាក់មិនឲ្យឡើងវគ្គ 16 ក្រុមចុងក្រោយ ដោយលទ្ធផល 0-2 ក្នុងកីឡាដ្ឋាន Kazan Arena។


2. ម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក 2 សម័យកាល អាហ្សង់ទីន ត្រូវម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក 1 សម័យកាល បារាំង ទម្លាក់ចេញនៅក្នុងវគ្គ 16 ក្រុមចុងក្រោយដោយលទ្ធផល 3-4 ក្នុងកីឡាដ្ឋាន Kazan Arena។


3. ម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក 5 សម័យកាល ប្រេស៊ីល ត្រូវបិសាចក្រហម ប៊ែលហ្ស៊ិក ទាញទម្លាក់ចូលនរកត្រឹមវគ្គ 8 ក្រុមចុងក្រោយដោយលទ្ធផល 1-2 ក្នុងកីឡាដ្ឋាន Kazan Arena។

បុត្រ

 

Share This Post: