ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផ្សារធំមួយនៅកណ្តាលក្រុងបាងកក ត្រូវបានបិទជាបណ្ណោះអាសន្ន ក្រោយមានអ្នកលក់ម្នាក់បានឆ្លងជំងឺកូវីដ ១៩

    BY autoadmin January 13, 2021
    ផ្សារធំមួយនៅកណ្តាលក្រុងបាងកក ត្រូវបានបិទជាបណ្ណោះអាសន្ន ក្រោយមានអ្នកលក់ម្នាក់បានឆ្លងជំងឺកូវីដ ១៩

    ថៃ៖ សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា អាជ្ញាធរថៃបានសម្រេចបិទផ្សារ Klong Toey ដែលជាផ្សារដ៏ធំបំផុតនៅចំកណ្តាលទីក្រុងបាងកក បន្ទាប់ពីគេបានរកឃើញថាមានអ្នកលក់នៅក្នុងផ្សារនេះម្នាក់បានឆ្លងជំងឺកូវីដ ១៩។ ការបិទផ្សារដ៏ធំមួយនេះនឹងត្រូវឡើងក្នុងរយៈពេល ៣ ថ្ងៃ ដោយគិតចាប់ពីថ្ងៃពុធ ទី១៣ ខែមករា នេះតទៅ។ បើតាមអាជ្ញាធរសុខាភិបាលថៃបានឲ្យដឹងថា លទ្ធផលវិជ្ជមានជំងឺកូវីដ ១៩ ចំពោះអ្នកលក់នៅក្នុងផ្សារ Klong Toey មួយរូបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីរូបគាត់មានអាការៈក្តៅខ្លួនខ្លាំង និងត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យ។

    គេបានដឹងទៀតថា អ្នកលក់រូបនេះមានទំនាក់ទំនងជាមួយនឹងមនុស្សចំនួន ១០ នាក់ផ្សេងទៀតមុនពេលរូបគាត់ទៅធ្វើចត្តាឡីស័ក ហើយបច្ចុប្បន្ននេះមនុស្សទាំង ១០ នាក់នោះក៏កំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកដើម្បីតាមដានសុខភាពផងដែរ។

    ប្រភពខាងបន្តថា ថៃក៏បានឃើញករណីគួរចាប់អារម្មណ៍មួយដំណាលគ្នាជាមួយនឹងករណីវិជ្ជមានជំងឺកូវីដ ១៩ ចំពោះអ្នកលក់នៅក្នុងផ្សារ Klong Toey នេះដែរ ពោលគឺមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១ ករណីបានកើតឡើងចំពោះទារកដែលទើបនឹងមានអាយុ ៣ខែប៉ុណ្ណោះ នៅក្នុងចំណោមករណីឆ្លងសរុបចំនួន ៣២ ករណីដែលបានរកឃើញកាលពីថ្ងៃម្សិលមិញនេះ។ ពេលនេះអាជ្ញាធរសុខាភិបាលថៃបានកំពុងតែបើកការស្រាវជ្រាវជាពិសេសមួយជុំវិញករណីឆ្លងជំងឺកូវីដ ១៩​ ចំពោះទារកអាយុ ៣ ខែនេះ ដោយគេចង់ដឹងឲ្យច្បាស់ថា តើទារករូបនេះបានឆ្លងជំងឺកូវីដ ១៩ ដោយរបៀបណា និងមានប្រភពមកពីណាឲ្យពិតប្រាកដ ដើម្បីងាយស្រួលគេព្យាបាល ព្រោះករណីឆ្លងជំងឺកូវីដ ១៩ ចំពោះទារកគឺជាករណីថ្មីសម្រាប់ថៃផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍ 

    Share This Post: