ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុននឹងចាប់ផ្ដើមពិនិត្យរកសំបុត្របញ្ជាក់លទ្ធផលអវិជ្ជមានជំងឺកូវីដ១៩ ពីអ្នកដំណើរបរទេសដែលចូលមកប្រទេសខ្លួន

    BY autoadmin January 13, 2021
    ជប៉ុននឹងចាប់ផ្ដើមពិនិត្យរកសំបុត្របញ្ជាក់លទ្ធផលអវិជ្ជមានជំងឺកូវីដ១៩ ពីអ្នកដំណើរបរទេសដែលចូលមកប្រទេសខ្លួន

    ប្រទេសជប៉ុនបានចាប់ផ្តើមស្នើសុំឱ្យអ្នកដំណើរអន្តរជាតិទាំងអស់ដែលចូលមកប្រទេសខ្លួន មានការបញ្ជាក់ថា ពួកគេបានធ្វើតេស្តអវិជ្ជមានចំពោះជំងឺ COVID-19 ក្នុងអំឡុងពេល ៧២ម៉ោង នៅពេលដែលពួកគេចាកចេញពីប្រទេសរៀងៗខ្លួន។ វិធានការបានចូលជាធរមាននៅថ្ងៃពុធនេះផ្ទាល់ បន្ទាប់ពីការប្រកាសអំពីភាពអាសន្ននៅទីក្រុងតូក្យូ និងខេត្តជិតខាងចំនួន ៣ កាលពីសប្តាហ៍មុន។ ជាក់ស្ដែងនៅអាកាសយានដ្ឋានណារីតាជិតទីក្រុងតូក្យូ មន្ត្រីចត្តាឡីស័កនឹងធ្វើការពិនិត្យលើសំបុត្របញ្ជាក់ពីសុខភាពរបស់អ្នកដំណើរបន្ថែមទៀត ដើម្បីអាចប្រាកដថា ពួកគេពិតជាបានធ្វើតេស្ដរួចរាល់មែន។

    សំបុត្រពេទ្យត្រូវតែមានសម្រាប់អ្នកដែលចូលមកជប៉ុនទាំងអស់ រួមទាំងជនជាតិជប៉ុន និងនិស្សិតបរទេសមួយចំនួន ដែលត្រូវបានគេយោគយល់កាលពីមុន។ អ្នកដែលខ្វះឯកសារបែបនេះនឹងត្រូវបានស្នើសុំឱ្យនៅដាច់ដោយឡែកនៅតាមកន្លែងដែលរដ្ឋបានកំណត់ ហើយត្រូវធ្វើតេស្តនៅថ្ងៃទី៣។ ទោះបីជាលទ្ធផលអវិជ្ជមានក៏ដោយ ពួកគេនឹងត្រូវបានស្នើសុំឱ្យផ្តាច់ខ្លួននៅផ្ទះ ឬកន្លែងផ្សេងទៀត ក្នុងរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃមកដល់៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: