ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជំនន់ទឹកភ្លៀងនៅជប៉ុនបានសម្លាប់មនុស្សជិត៩០នាក់ និងបង្ខំឲ្យប្រជាពលរដ្ឋ២លាននាក់ត្រូវជម្លៀសខ្លួនពីផ្ទះសម្បែង

    BY Khmernote Media July 9, 2018
    ជំនន់ទឹកភ្លៀងនៅជប៉ុនបានសម្លាប់មនុស្សជិត៩០នាក់ និងបង្ខំឲ្យប្រជាពលរដ្ឋ២លាននាក់ត្រូវជម្លៀសខ្លួនពីផ្ទះសម្បែង

    ជប៉ុន៖ ជំនន់ទឹកភ្លៀងដ៏ខ្លាំង ដែលបង្កឲ្យដីជាច្រើនកន្លែងបាក់ស្រុតនោះ កំពុងតែវាយប្រហារតំបន់ភាគនិរតីនៃប្រទេសជប៉ុនយ៉ាងធ្ងន់ធ្ងរ ដែលគ្រោះធម្មជាតិនេះបានបង្កឲ្យមនុស្សប្រមាណជា២លាននាក់ត្រូវជម្លៀសខ្លួនពីផ្ទះសម្បែង និងជាច្រើននាក់ត្រូវស្លាប់បាត់បង់ជីវិត។ បើតាមរបាយការណ៍បឋមរបស់ក្រុមអ្នកជួយសង្គ្រោះជប៉ុនបានបង្ហាញថា គិតមកទល់នឹងពេលនេះអ្នកស្លាប់មានចំនួន៨៥នាក់ បាត់ខ្លួន៥៨នាក់ និង៦នាក់ផ្សេងទៀតកំពុងតែរងរបួសធ្ងន់ធ្ងរ ខណៈដែលផ្ទះជាច្រើនរយខ្នងត្រូវបានបំផ្លាញ។

    បើតាមអាជ្ញាធរជប៉ុនបានឲ្យដឹងថា ទឹកភ្លៀងនឹងបន្តធ្លាក់យ៉ាងខ្លាំងទៀតតំបន់ភាគខាងលិចនៃប្រទេសជប៉ុន ហើយខេត្ត-ក្រុង សំខាន់ៗជាច្រើននឹងទទួលរងឥទ្ធិពលនៃទំនន់ទឹកភ្លៀង និងគ្រោះបាក់ស្រុតដីនេះ រួមទាំងទីក្រុងតូក្យូ និងហ៊ីរ៉ូស៊ីម៉ាផងដែរ។ គេបានធ្វើការព្យាការណ៍ថា គ្រោះធម្មជាតិនេះអាចនឹងប៉ះពាល់ប្រជាជនជប៉ុនរហូតដល់ទៅ៤លាននាក់ឯណោះ ដោយពួកគេត្រូវតែធ្វើការជម្លៀសខ្លួនទៅរកកន្លែងដែលមានសុវត្ថិភាព។

    លោករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានប្រកាសដាក់តំបន់ដែលទទួលរងគ្រោះធម្មជាតិនេះក្នុងគ្រោះអាសន្ន ហើយក្រុមអ្នកជួយសង្គ្រោះកំពុងដុតដៃដុតជើងជួយសង្គ្រោះប្រជានជនឲ្យបានយ៉ាប់រហ័សតាមតែធ្វើទៅបាន ដើម្បីកុំឲ្យចំនួនអ្នកស្លាប់បន្តកើនឡើងទៀត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ CNN

    Share This Post:
    MPO4D jitutoto mpo4d Mpoplay