បុរសរត់រ៉ឺម៉កកង់បីខ្មែរម្នាក់បានធ្វើភ្ញៀវទេសចរណ៍សិង្ហបុរីរូបនេះ ចងចាំមិនអាចភ្លេចកម្ពុជាបាន (មានវីដេអូ)
ស្រ្តីជនជាតិសិង្ហបុរីម្នាក់បានបង្កើតមិត្តភាពដ៏ពិសេសមួយជាមួយនឹងបុរសជាអ្នករត់រ៉ឺម៉កកង់៣ជនជាតិខ្មែរម្នាក់ ហើយដោយសាតែមិត្តភាពរបស់ពួកគេហាក់ដូចជាលើសពីការរំពឹងទុក វាបានធ្វើឲ្យសារព័ត៌មាន Channelnewsasia របស់សឹង្ហបុរី យកសាច់រឿងនេះទៅធ្វើការចុះផ្សាយទៀតផង។
សារព័ត៌មានអេឡិចត្រូនិចមួយនេះបានរៀបរាប់ថា មានស្រ្តីជនជាតិសិង្ហបុរីម្នាក់ ដែលមានឈ្មោះថា Sofia Goh បានធ្វើដំណើរមកទឹកដីខេត្តសៀមរាបក្នុងគោលបំណងដើរកំសាន្តផង និងបានធ្វើជាគ្រូបង្រៀនស្ម័គ្រចិត្តបង្រៀនដល់ក្មេងៗកម្ពុជាផង។ ដំឡុងពេលស្នាក់នៅក្នុងខេត្តសៀមរាបនេះ Sofia បានជិះរ៉ឺម៉កកង់៣របស់បុរសជនជាតិខ្មែរយើងម្នាក់ ដែលមានឈ្មោះថា Ban Mon Thong ដែលគាត់មានប្រពន្ធ និងកូនពីនាក់រួចទៅហើយ។ កត្តាដែល ដែលធ្វើពួកគេក្លាយជាមិត្តភក្តិនឹងគ្នាគឺដោយសារនៅក្នុងថ្ងៃ ដែល Sofie មកដល់សៀមរាម នាងបានហៅរ៉ឺម៉កកង់៣នោះ ដើម្បីជិះទៅសណ្ឋាគារ។

មុនពេលឡើងជិះលើរ៉ឺម៉កកង់៣នាងបានទៅចូលទៅទិញការហ្វេ ហើយលោក Ban បាននៅរង់ចាំនាងនៅខាងក្រៅ ខណៈមេឃកំពុងភ្លៀង។ ឃើញដូចនេះនាងបានហៅលោកឲ្យចូលមកញ៉ាំការហ្វេជាមួយ តែគាត់មិនហ៊ានចូលនោះទេ។ ក្រោយមកពេលពួកគេក៏បានចេញដំណើរទៅសណ្ឋាគារ ស្រាប់តែសណ្ឋាគារនោះនៅជិតមែនទែន គឺចង្ងាយប្រមាណជា ១០០ ម៉ែត្រប៉ុណ្ណោះ ហើយលោក Ban ក៏មិនបានដឹងថា សណ្ឋាគារនោះនៅជិតដូចនេះដែរ។
ពេលនោះ Sofia បានហុចលុយឲ្យលោក១០ដុល្លារ តែគាត់បានបដិសេដមិនយកនោះទេ ដោយគិតថាចម្ងាយផ្លូវវាជិតពេក។ ពេលនោះពួកគេក៏បានសូមលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងគ្នា និងបានប្រើប្រាស់កម្មវិធី WhatsApp សម្រាប់ទាក់ទងគ្នា។ ក្រោយមកពួកគេក៏ចេះតែមានទំនាក់ទំនងជាមួយគ្នា រហូតដល់ពួកគេក្លាយជាមិត្តល្អនឹងគ្នា។ Sofia បានទៅលេងទៅផ្ទះបុរសនោះ ដើម្បីសួរសុខទុកប្រពន្ធកូន និងម្តាយរបស់លោក Ban ថែមទៀតផង។
Sofia បានឲ្យដឹងថា ពេលនេះមកកម្ពុជានាងមានអារម្មណ៍ថា នាងមិនមែនជាភ្ញៀវទេសចរណ៍បរទេសទៀតទេ គឺនាងមានមិត្តភក្តិម្នាក់ជនជាតិកម្ពុជាម្នាករង់ចាំទទួលស្វាគមន៍នាងគ្រប់ពេល។ ហើយនាងក៏បានរៀនសូត្រពីវប្បធម៌ខ្មែរបានច្រើនដែរ ដូចនេះនាងហាក់មានអារម្មណ៍ថា ចូលចិត្តប្រទេសកម្ពុជាខ្លាំងណាស់៕









អត្ថបទ៖ ភក្តី
ប្រភព៖ channelnewsasia