ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋាភិបាលបារាំងនឹងដាក់ចេញបំរាមគោចរចាប់ពីម៉ោង ៦ ល្ងាចនៅទូទាំងប្រទេស ចាប់ពីថ្ងៃសៅរ៍ស្អែកនេះ

    BY autoadmin January 15, 2021
    រដ្ឋាភិបាលបារាំងនឹងដាក់ចេញបំរាមគោចរចាប់ពីម៉ោង ៦ ល្ងាចនៅទូទាំងប្រទេស ចាប់ពីថ្ងៃសៅរ៍ស្អែកនេះ

    រដ្ឋាភិបាលបារាំងកំពុងដាក់ចេញនូវវិធានការណ៍តឹងរឹងបន្ថែមទៀត ដើម្បីព្យាយាមទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ដែលអាចកើតមាន។ ចាប់ផ្តើមពីថ្ងៃសៅរ៍ស្អែកនេះបំរាមគោចរនឹងត្រូវបានផ្លាស់ប្តូរទៅ ចាប់ពីម៉ោង ៦ល្ងាច ទូទាំងប្រទេសបារាំង។ នាយករដ្ឋមន្រ្តីបារាំងលោក Jean Castex និងរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Olivier Veran បានធ្វើការប្រកាសបំរាមថ្មីនេះកាលពីថ្ងៃព្រហស្បតិ៍។

    ពួកគេបានបង្ហាញថា មានមនុស្សដល់ទៅ ៣០០នាក់ កំពុងឆ្លងជំងឺជារៀងរាល់ថ្ងៃ ជាមួយនឹងវ៉ារ្យ៉ង់ថ្មី ដែលត្រូវបានកំណត់ដំបូងនៅក្នុងប្រទេសអង់គ្លេស។ លោក Castex បាននិយាយថា៖«យើងត្រូវតែធ្វើគ្រប់យ៉ាងដើម្បីការពារការរីករាលដាលនេះ ហើយធានាថាវ៉ារ្យ៉ង់ថ្មីមិនអាចវាយលុកបាន» ។ បម្រាមគោចរដែលត្រូវបានកែសម្រួល នឹងត្រូវធ្វើឡើងយ៉ាងហោចណាស់ ២ សប្តាហ៍។

    អ្នកដែលនៅក្រៅសហភាពអឺរ៉ុបនឹងត្រូវបានគេស្នើឱ្យមានការបញ្ជាក់ពីលទ្ធផលអវិជ្ជមានជំងឺ COVID-19 ចាប់ផ្ដើមពីថ្ងៃច័ន្ទនេះតទៅ ហើយបន្ទាប់មកពួកគេត្រូវនៅដាច់ដោយឡែក ១សប្ដាហ៍ បន្ថែមទៀតនៅពេលទៅដល់ប្រទេសបារាំង។ រដ្ឋាភិបាលក៏មានគម្រោងធ្វើតេស្តសិស្សសាលា ១ លាននាក់ ក្នុងមួយខែ ដោយគិតពីលទ្ធភាពដែលជំងឺ COVID-19 ប្រភេទថ្មីនេះ អាចចម្លងបានក្នុងចំនោមកុមារ និងមានការឆ្លងរាលដាលខ្លាំងជាងមុន៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: