ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យ៉ាងហោចណាស់មានមនុស្ស ៣៤នាក់ បានស្លាប់ និងរាប់រយនាក់បានរងរបួស ដោយសារគ្រោះរញ្ជួយដីនៅកម្រិត ៦.២ រ៉ិចទ័រ នៅឥណ្ឌូណេស៊ី

    BY autoadmin January 15, 2021
    យ៉ាងហោចណាស់មានមនុស្ស ៣៤នាក់ បានស្លាប់ និងរាប់រយនាក់បានរងរបួស ដោយសារគ្រោះរញ្ជួយដីនៅកម្រិត ៦.២ រ៉ិចទ័រ នៅឥណ្ឌូណេស៊ី

    យ៉ាងហោចណាស់មានមនុស្ស ៣៤នាក់ បានស្លាប់បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័រ ដែលបានវាយប្រហារកោះ Sulawesi របស់ប្រទេសឥណ្ឌូណេស៊ី កាលពីព្រឹកថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ មនុស្សរាប់រយនាក់ទៀតក៏បានរងរបួសផងដែរ នៅអំឡុងពេលមានការរញ្ជួយដីនៅពេលព្រឹកព្រលឹម ដែលបង្កឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមប្រជាជនដែលរស់នៅក្នុងកោះនេះ។

    លោក Ali Rahman ប្រធានទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយក្នុងតំបន់បានមានប្រសាសន៍ថា៖«ព័ត៌មានចុងក្រោយដែលយើងមានគឺថា មនុស្សចំនួន ២៦នាក់ បានស្លាប់…នៅក្នុងទីក្រុង Mamuju ហើយចំនួននេះអាចកើនឡើងថែមទៀត»។ លោកបាននិយាយថា៖ «អ្នកស្លាប់ជាច្រើនត្រូវបានកប់នៅក្រោមគំនរបាក់បែក»។

    ដោយឡែកទីភ្នាក់ងារគ្រោះមហន្តរាយជាតិបាននិយាយថា មនុស្សយ៉ាងតិច ៨នាក់ បានស្លាប់នៅក្នុងតំបន់មួយ នៅភាគខាងត្បូងនៃទីក្រុង Mamuju ដែលជាទីក្រុងមួយ ដែលមានពលរដ្ឋចំនួន ១១០,០០០ នាក់ ស្ថិតនៅខេត្ត Sulawesi ភាគខាងលិច ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបមានដល់ ៣៤នាក់ គិតត្រឹមពេលរាយការណ៍នេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: