អន្តរជាតិ
ក្រុមជួយសង្គ្រោះចាប់ផ្តើមចេញប្រតិបត្តិការចុះទៅយកក្មេងៗចេញពីរូងភ្នំទៀតហើយរសៀលនេះ
BY Khmernote Media
July 9, 2018
ថៃ៖ ប្រតិបត្តិការជួយសង្គ្រោះក្មេងៗក្រុមបាល់ទាត់ និងគ្រូបង្វឹក ដែលជាប់នៅក្នុងរូងភ្នំ Tham Luang បានចាប់ផ្តើមបន្តទៀតហើយនារសៀលថ្ងៃច័ន្ទនេះ បន្ទាប់ពីប្រតិបត្តិការនេះត្រូវបានផ្អាក ដោយសារតែត្រូវបញ្ចូលខ្យល់អុកស៊ីសែនទៅបំពង់។ គួររំលឹកផងដែរថា កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ ប្រតិបត្តិការជួយសង្គ្រោះមានទាំងជនជាតិថៃ និងជនជាតិបរទេស ទទួលបានជោគជ័យយ៉ាងខ្លាំង ដោយបាននាំក្មេងៗចំនួន៤នាក់ក្នុងចំណោមក្មេងៗ១២នាក់ ចេញមកក្រៅបានដោយសុវត្ថិភាព។ ក្មេងទាំង៨នាក់ និងគ្រូបង្វឹកនៅជាប់ក្នុងរូងភ្នំនៅឡើយទេ ហើយគេសង្ឃឹមថា នឹងទទួលបានដំណឹងល្អនាយប់នេះ៕
អត្ថបទ៖ ឌី
ប្រភព៖ channelnewsasia