ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ៧៧ នាក់បានស្លាប់ និង ៧៤៣ នាក់បានរងរបួស បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័រ នៅឥណ្ឌូនេស៊ីកាលពីថ្ងៃសុក្រ

    BY autoadmin January 18, 2021
    មនុស្ស ៧៧ នាក់បានស្លាប់ និង ៧៤៣ នាក់បានរងរបួស បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័រ នៅឥណ្ឌូនេស៊ីកាលពីថ្ងៃសុក្រ

    អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ៧៧នាក់ បានស្លាប់ និង ៧៤៣នាក់ បានរងរបួស បន្ទាប់ពីមានការរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័រ បានវាយប្រហារខេត្ត Sulawesi ភាគខាងលិច របស់ឥណ្ឌូនេស៊ីកាលពីថ្ងៃសុក្រ។ ចាប់តាំងពីមានគ្រោះរញ្ជួយដីនោះរួចមក ក្រុមអ្នកជួយសង្គ្រោះនៅ Majene និងទីប្រជុំជនខេត្ត Mamuju បានប្រញាប់ប្រញាល់ស្វែងរកអ្នកដែលអាចនៅរស់រានមានជីវិត ដែលការសង្គ្រោះនឹងត្រូវបញ្ចប់នៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីការស្វែងរករយៈពេល ៧២ម៉ោង កន្លងមក។

    មន្ដ្រីកំពុងប្រើឆ្កែសង្គ្រោះដើម្បីស្វែងរកមនុស្សដែលជាប់នៅក្រោមអគារបាក់រលំ ប៉ុន្តែការខ្វះខាតឧបករណ៍ធុនធ្ងន់កំពុងរារាំងប្រតិបត្តិការ ខណៈដែលការមកដល់នៃគ្រឿងជំនួយពីតំបន់ផ្សេងៗ ត្រូវបានពន្យារពេលដោយសារផ្លូវថ្នល់ត្រូវបានកាត់ផ្តាច់។ គួរឱ្យដឹងដែរថា ឥណ្ឌូនេស៊ីក៏ជាប្រទេសដែលមានចំនួនករណីស្លាប់ និងឆ្លងជំងឺ COVID-19 ច្រើនបំផុតខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ ដូច្នេះការបង្ការការឆ្លងក្នុងចំណោមជនភៀសខ្លួនពីកន្លែងរងគ្រោះជិត ២៨ ០០០ នាក់ និងស្បៀងអាហារ គឺជាបញ្ហាប្រឈមបន្ទាប់ពីនេះទៀត៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: