ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៣៦៩នាក់ទៀត ធ្វើឲ្យអ្នកឆ្លងសរុបកើនដល់ជាង១២០០០នាក់ហើយ

    BY autoadmin January 18, 2021
    ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៣៦៩នាក់ទៀត ធ្វើឲ្យអ្នកឆ្លងសរុបកើនដល់ជាង១២០០០នាក់ហើយ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃច័ន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសថៃបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ៣៦៩ ករណី ដោយក្នុងនោះមាន ១២នាក់ ជាករណីនាំចូលពីបរទេស ដែលធ្វើឱ្យចំនួនសរុបមានដល់ ១២,៤២៣ នាក់ នេះបើតាមមជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 (CCSA) ។ ពុំមានការស្លាប់ថ្មីត្រូវបានគេកត់ត្រានោះទេ ដូច្នេះការស្លាប់ចាប់តាំងពីប្រទេសថៃរងការវាយប្រហារពីជំងឺ COVID-19 គឺនៅមាន ៧០នាក់ ដដែល។

    ក្នុងចំណោមករណីថ្មីៗទាំងអស់មាន ៨២នាក់ ជាករណីក្នុងសហគមន៍ ដែលពួកគេបានធ្វើដំណើរទៅតំបន់ដែលមានហានិភ័យខ្ពស់។ ចំណែកករណីចំនួន ២៧៥ ផ្សេងទៀត គឺជាការរកឃើញតាមរយៈការតាមដាន ចំពោះអ្នកដែលមានទំនាក់ទំនងជាមួយករណីសកម្មមុនៗ ហើយភាគច្រើនគឺជាបរទេសនៅខេត្តសាមុតសាខន។ ក្នុងនោះក៏មានអ្នកជំងឺចំនួន ១៩១នាក់ បានជាសះស្បើយ និងរំសាយចេញពីមន្ទីរពេទ្យផងដែរ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយមានដល់ ៩,២០៦នាក់ និង ៣,១៤៧នាក់ កំពុងស្នាក់នៅមន្ទីរពេទ្យ៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Nation Thailand

    Share This Post: