អន្តរជាតិ

ប្រទេសអ៉ីរ៉ាក់បានអនុម័តការប្រើប្រាស់ជាបន្ទាន់ សម្រាប់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនឱសថចិន Sinopharm

BY
autoadmin
January 20, 2021

ក្រសួងសុខាភិបាលអ៉ីរ៉ាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ បាននិយាយថា ប្រទេសខ្លួនបានអនុម័តការប្រើវ៉ាក់សាំងមួយជាបន្ទាន់ ដែលផលិតនិងបង្កើតឡើងនៅក្នុងប្រទេសចិន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត COVID-19 នេះបើតាមការចុះផ្សាយរបស់បណ្តាញទូរទស្សន៍សកលចិន CGTN

អ្នកនាំពាក្យក្រសួងសុខាភិបាលអ៉ីរ៉ាក់លោក Sayf al-Badr បានប្រាប់ស៊ីនហួថា វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថជាតិចិន (Sinopharm) អនុលោមតាមស្តង់ដារ NBSD ហើយដូច្នេះរដ្ឋបានអនុម័តវាសម្រាប់ការប្រើប្រាស់នៅអ៉ីរ៉ាក់។ ក្រសួងក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា រាល់ការដឹកជញ្ជូនផ្នែកវេជ្ជសាស្ត្រត្រូវបានរៀបចំដើម្បីទទួលបានវ៉ាក់សាំង ខណៈក្រុមដែលត្រូវចាក់វ៉ាក់សាំងត្រូវបានកំណត់អត្តសញ្ញាណរួចរាល់ហើយ៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: