ខ្មែរណូត

ស្វែងរក

  • PR

    ភាពអស្ចារ្យ: CHARLIE SIEM

    BY Khmernote Media January 20, 2021
    ភាពអស្ចារ្យ: CHARLIE SIEM

    ថ្ងៃទី 15 ខែមករា ឆ្នាំ 2021, Goodwood, West Sussex
    Under Embargo 12 ថ្ងៃត្រង់ GMT

    • Rolls-Royce បញ្ចេញនូវស៊េរីនៃ ‘ភាពអស្ចារ្យ’ ថ្មីបំផុតរបស់ខ្លួន
    • ស៊េរីទាំងនេះបង្ហាញអំពីបុគ្គលដែលបានផ្លាស់ប្ដូរព្រំដែននៃភាពអស្ចារ្យ។
    • តន្ត្រីករវីយ៉ូឡុងដ៏ចំណាន Charlie Siem ពិភាក្សាអំពីកម្លាំងចិត្ត និងការព្យាយាមសម្រេចឲ្យបាននូវសុក្រិតកម្មរបស់លោក
    • រួមមានរូបភាពវីដេអូពីការហាត់សម និងការបើកបរ Wraith ជាជនបទប្រទេសអង់គ្លេស

    ស៊េរីនៃ ‘នៃភាពអស្ចារ្យរបស់ Rolls-Royce’ ផ្ដល់នូវភាពត្រចេះត្រចង់ដល់បុគ្គលម្នាក់ៗទៅតាមវិស័យរៀងៗខ្លួនរបស់ពួកគេ។ នៅ Rolls-Royce យើងខ្ញុំយល់អំពីការបូជា សេចក្ដីក្លាហាន ការប្ដេជ្ញាចិត្ត និងទស្សនវិស័យរបស់ពួកគេ និងរីករាយនៅក្នុងកិច្ចសន្ទនាប្រកបដោយគំនិតច្នៃប្រឌិតដែលស៊េរីទាំងនេះផ្ដល់ជូន។ “Charlie Siem ផ្តល់និយមន័យដល់អ្វីដែលមានន័យថា តន្ត្រីករបែបក្លាស៊ិកនៅក្នុងយុគសម័យទំនើប។ រសនិយមរបស់គាត់គឺឃើញមាននៅក្នុងប្រពៃណីរបស់អ្នកលើកទឹកចិត្តគាត់ – ដែលមានជាអាទិ៍ របស់ Yehudi Menuhin ប៉ុន្តែភាពស្ទាត់ជំនាញ និងដូរតន្ត្រីរបស់លោកនៅតែទាក់ទាញដល់ក្រុមទស្សនិកជនថ្មីៗ – ដែលយើងអាចកំណត់ថា ទាំងអស់គឺទាក់ទិនទៅនឹងក្រុមហ៊ុន។”
    Torsten Müller-Ötvös នាយកប្រតិបត្តិរបស់ Rolls-Royce Motor Cars

    Rolls-Royce Motor Cars មានសេចក្ដីសោមនស្សរីករាយក្នុងការបង្ហាញនូវខ្សែភាពយន្ដចុងក្រោយក្នុងស៊េរី ‘ភាពអស្ចារ្យ’ របស់ខ្លួន ដែលក្នុងនោះតន្រ្តីករវីយ៉ូឡុងបែបក្លាស៊ិក Charlie Siem ពិភាក្សាអំពីឧបសគ្គប្រឈមផ្នែកផ្លូវកាយ និងផ្លូវចិត្តក្នុងការលេងតន្រ្តីដ៏ល្បីល្បាញទាមទារបច្ចេកទេសខ្ពស់ និងរំជួលអារម្មណ៍មួយចំនួនដែលមិនធ្លាប់មាន។ Siem ដែលបានកើតនៅក្នុងទីក្រុឡុងដ៍ មានឪពុកន័រវេស និងម្ដាយអង់គ្លេស បានចាប់ផ្ដើមរៀនវីយ៉ូឡុងតាំងពអាយុត្រឹមតែបីឆ្នាំ បន្ទាប់ពីបានស្ដាប់ការប្រគុំតន្រ្តីវីយ៉ូឡុង Violin Concerto របស់ Beethoven ដែលបានប្រគុំដោយ Yehudi Menuhin។ លោកបានទទួលសញ្ញាបត្រផ្នែកតន្ដ្រីពីសាកលវិទ្យាល័យ Cambridge បន្ទាប់មកលោកបានសិក្សាវីយ៉ូឡុងពី Itzhak Rashkovsky នៅ Royal College of Music។

    Siem ដែលជាតន្រី្តករសូឡូ ជាគ្រូ និងជាសិល្បករដូរតន្ត្រីទទួលបានការពេញនិយមបំផុត បានប្រគុំតន្ត្រីជាមួយនឹងក្រុមតន្រ្តីនាំមុខគេនៅទូទាំងពិភពលោក។ ភាពយន្តនេះនឹងបង្ហាញអំពីរបៀបដែល Siem ភ្ជាប់ទំនាក់ទំនងជាមួយននឹងតន្ដ្រី បម្លែងសកម្មភាពផ្លូវកាយក្នុងការលេងឧបករណ៍តន្ត្រីរបស់លោកចេញជាដូរតន្ត្រីដោយផ្ទាល់។ តាមធម្មជាតិ លោកនិយាយយ៉ាងគួរសមអំពីវីយ៉ូឡុងរបស់លោក – 1735 Guarneri del Gesù ដែលហៅថា ‘D’Egville’ – ដែលលោកហៅថាជា ‘ផ្នែកមួយនៃរាងកាយរបស់លោក’។ ទោះបីជាអាចមិនសូវល្បីល្បាញដូចប្រភេទទំនើបដែលផលិតដោយ Antonio Stradivari ក៏ដោយ វីយ៉ូឡុង Guarneri មានភាពអស្ចារ្យដូចគ្នា និងមានការពេញនិយមដោយតន្រ្តីករមួយចំនួន រាប់បញ្ចូលទាំងតន្ត្រីករ Yehudi Menuhin ដែលជាគំរូរបស់ Siem ផងដែរ។

    ក្រោយមកនៅក្នុងភាពយន្តនេះ Siem ជួបនឹងភាពឥតខ្ចោះរបស់ Rolls-Royce ដោយរីករាយនឹងឱកាសក្នុងការទទួលបទពិសោធន៍នូវអ្វីដែលលោកហៅថា ‘ឧត្តមភាព’ របស់ Wraith នៅពេលបើកបរតាមជនបទនៃចក្រភពអង់គ្លេស។ លោកបានសរសើរថា“វាគួរឲ្យចាប់អារម្មណ៍ និងសប្បាយរីករាយយ៉ាងមិនគួរឲ្យជឿនៅពេលអង្គុយនៅក្នុងកាប៊ីនរថយន្ដដ៏ប្រណិតនេះ ជាមួយនឹងថាមពលទាំងអស់នេះនៅពីមុខអ្នក ស្ទើរតែលែងស្ដាប់លឺអ្វីទាំងអស់។”
    ‘ភាពអស្ចារ្យ’ គឺជាស៊េរីភាពយន្ដស្រាវជ្រាវរបស់ Rolls-Royce ដែលចែករំលែកកម្រងរឿងរ៉ាវលើកទឹកចិត្តអំពីអ្នកដែលផ្លាស់ប្ដូរព្រំដែននៃភាពអស្ចារ្យ។ ភាគមុនៗរួមមាន Tom Sellers មេចុងភៅ Michelin ជាងថតរូប និងអ្នកស្រាវជ្រាវ Cory Richards និងសិល្បករប្រព័ន្ធផ្សព្វផ្សាយ RefikAnadol។ ថ្មីៗបំផុតនេះ ស៊េរីខ្សែភាពយន្ដនេះនឹងបង្ហាញអំពីអ្នកនិពន្ធ ជាងថតរូប និងអ្នកស្រាវជ្រាវជាជនជាតិអង់គ្លេសឈ្មោះ Levison Wood។
    ទស្សនាស៊េរីភាពយន្ដគ្រប់ភាគទាំងអស់នៅ rolls-roycemotorcars.com។

    ព័ត៌មានបន្ថែម
    លោកអ្នកអាចស្វែងរកព្រឹត្តព័ត៌មាន និងខិតប័ណ្ណព័ត៌មានទាំងអស់របស់យើងខ្ញុំ ក៏ដូចជារូបថត និងវីដេអូច្បាស់ខ្លាំងអាចដោនឡូតបាននៅគេហទំព័រផ្សព្វផ្សាយរបស់យើងខ្ញុំ PressClub ឬ https://bit.ly/3bBdaQmបានផងដែរ។
    កំណត់សម្គាល់
    ក្រុមហ៊ុន Rolls-Royce Motor Cars គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលកាន់កាប់ទាំងស្រុងដោយ BMW Group និងជាក្រុមហ៊ុនដាច់ដោយឡែកទាំងស្រុងពីក្រុមហ៊ុន Rolls-Royce plc ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះ និងប្រព័ន្ធកង្ហារយន្ដហោះ។ អ្នកជំនាញជាង 2,000 នាក់បានបម្រើការងារនៅការិយាល័យកណ្ដាល និងរោងចក្រផលិតរបស់ Rolls-Royce Motor Cars នៅ Goodwood, West Sussex ដែលជាទីកន្លែងតែមួយគត់ក្នុងពិភពលោកដែលផលិតដោយដៃនូវរថយន្ដដ៏ប្រណិតបំផុតរបស់ក្រុមហ៊ុន។

    ទំនាក់ទំនង | ថ្នាក់តំបន់
    BussarapornCharoenkulsak+66 8166 51995 bussaraporn.c@rrmcapac.com
    Lim Shen Yee +60 12218 9015 shen.yee@rrmcapac.com
    Chloe Bui +84 38 7717442 ^ chloe@rrmcapac.com
    Tess Eu +65 9178 6297 tess.eu@rrmcapac.com
    Hal Serudin +65 6838 9675 hal.serudin@rolls-roycemotorcars.com
    Helpdesk +65 9017 6272 * info@rrmcapac.com
    +66 830766196
    *WhatsApp
    ^Zalo

    Share This Post: