ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ បានចេញការសម្រាលនិងលើកលែងទោសមនុស្សចំនួន ១៤៣នាក់ នៅអំឡុងម៉ោងចុងក្រោយមុនចាកចេញពីសេតវិមាន

    BY autoadmin January 20, 2021
    លោក ដូណាល់ ត្រាំ បានចេញការសម្រាលនិងលើកលែងទោសមនុស្សចំនួន ១៤៣នាក់ នៅអំឡុងម៉ោងចុងក្រោយមុនចាកចេញពីសេតវិមាន

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចេញការលើកលែងទោស និងសម្រាលទោស ទៅដល់មនុស្សចំនួន ១៤៣នាក់ នៅមុនពេលអាណត្តិរបស់លោកត្រូវបានបញ្ចប់។ លោក Steve Bannon ដែលជាអតីតទីប្រឹក្សារបស់ប្រធានាធិបតី គឺស្ថិតក្នុងចំណោមអ្នកដែលត្រូវបានផ្តល់ការលើកលែងទោសនេះ។ សេតវិមាននៅថ្ងៃពុធនេះក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានលើកលែងទោសដល់មនុស្សចំនួន ៧៣នាក់ និងបានសម្រាលទោសមនុស្សចំនួន ៧០នាក់ ផ្សេងទៀត។

    ជម្រាបដែរថាលោក Steve Bannon ធ្លាប់បានបម្រើការជាប្រធានអ្នកយុទ្ធសាស្ត្រនៅសេតវិមាន ប៉ុន្តែត្រូវបានលោក ដូណាល់ ត្រាំ បញ្ឈប់ពីតំណែងរបស់គាត់ក្នុងឆ្នាំ២០១៧។ កាលពីឆ្នាំមុនគាត់ក៏ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំ ហើយក្រោយមកត្រូវបានដោះលែងឱ្យនៅក្រៅឃុំវិញ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបាននិយាយថា លោក ដូណាល់ ត្រាំ បានចេញសេចក្តីប្រកាសពីការលើកលែងទោស និងការសម្រាលទោស ក្នុងអំឡុងម៉ោងចុងក្រោយនៅក្នុងការិយាល័យប្រធានាធិបតី និងជាពេលវេលាដែលគាត់បាននិយាយពាក្យចុងក្រោយមួយចំនួន នៅមុនការចាកចេញពីសេតវិមាន៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: