គ្រោះថ្នាក់លិចទូកនៅថៃ បុរសម្នាក់សុខចិត្តលះបង់ជីវិត ដើម្បីជួយសង្សាដូចក្នុងរឿង កប៉ាល់ Titanic
ចិន៖ បើគិតមកទល់នឹងពេលនេះចំនួនអ្នកស្លាប់ក្នុងគ្រោះថ្នាក់លិចទូកដឹកអ្នកដំណើរ ដែលបានកើតឡើងនៅក្នុងខេត្ត ភូកេត ប្រទេសថៃបានកើនដល់៤០នាក់ហើយ ខណៈដែលមានអ្នកដំណើរចំនួន១៥នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ ជុំវិញករណីលិចទូកនេះដែរ មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតគឺ មានបុរសជនជាតិចិនម្នាក់សុខចិត្តយកជីវិតទៅប្រថុយនឹងគ្រោះថ្នាក់ ដើម្បីជួយមិត្តស្រីរបស់គាត់ ដែលវាស្រដៀងគ្នាទៅនឹងឈុតឆាកស្នេហាដ៏រ៉ូមេនទិចក្នុងរឿង កប៉ាល់Titanic អីចឹង។ បុរសដែលបានក្លាយទៅជាវិរៈបុរសនិងត្រូវបានគេដាក់រហ័សនាមថា Jack រូបនេះមានឈ្មោះថាពិតថា Zhang ចំណែកឯមិត្តស្រីរបស់គាត់នៅមិនទាន់ត្រូវបានបង្ហាញឈ្មោះពិតប្រាកដនៅឡើយទេ។
ក្នុងពេលកើតហេតុលោក Zhang បានលោតពីលើទូកទៅស្រង់មិត្តស្រីរបស់គាត់មកដាក់លើទូកសុវត្ថិភាព ដោយសុខចិត្តតោងពោងនៅលើទឹកសមុទ្រនោះអស់មួយយប់ ព្រោះពេលនោះទូកសុវត្ថិភាព ផ្ទុកមនុស្សពេញទៅហើយ ជម្រើសគឺមានតែប្តូរឲ្យស្រ្តីជាសង្សាឡើងជិះទូកមកមុន និងទុកឲ្យបុរសជាសង្សារូបនេះ រួមជាមួយនឹងអ្នកដំណើរម្នាក់ទៀតតោងពោងនៅលើកណ្តាលសមុទ្រនោះសិន។ យ៉ាងណាក្តីលុះព្រឹកឡើង ទើបមានអ្នកនេសាទថៃបានប្រទះឃើញពោងនោះ និងបានជួយយកពួកគេឡើងលើទូក។
ជាអកុសល ក្នុងរយៈពេលមួយយប់នេះអ្នកដំណើរដែលត្រូវត្រាំក្នុងទឹកសមុទ្រ ត្រូវបានខ្ញែរសមុទ្រខាំឡើងសុះពេញខ្លួនស្ទើរតែស្លាប់ទៅហើយ បើយកទៅមន្ទីរពេទ្យមិនទាន់នោះ។ រឿងរ៉ាវនេះគឺជាលះបង់ដ៏ធំមួយ បៀបដូចជាតួរអង្គប្រុស Jack និងតួរអង់ស្រី Rose ក្នុងរឿង កប៉ាល់តិកតានិក អីចឹង៕
ប្រភព៖worldofbuzz



