កីឡា

ក្រូអាតឆ្ពោះដំណើរទៅរកការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកលើកដំបូងរបស់ខ្លួន ខណៈដែលអង់គ្លេសបញ្ចប់ដំណើររបស់ខ្លួនត្រឹមវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ

BY
Khmernote Media
July 12, 2018

រាត្រីដ៏អស្ចារ្យកាលពីយប់មិញនេះ ក្រុមអណ្ដាតភ្លើងក្រូអាតបានប្រហារក្ដីស្រមៃឈ្នះពានរង្វាន់បាល់ទាត់ពិភពលោករបស់អង់គ្លេសត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈដែលក្រូអាតឆ្ពោះដំណើររបស់ពួកគេទៅរកការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ជាលើកដំបូង។

គិតមកដល់ពេលនេះក្រុមជម្រើសជាតិក្រូអាតបានបង្ហាញទំរង់លេងរបស់ខ្លួនតាំងពីវគ្គចែកពូលមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រត្រ័ដោយក្រូអាតមិនទាន់ស្គាល់ពាក្យថាចាញ់ម្ដងឡើយ តាំងពីវគ្គចែកពូលមក។

ចំណែកឯអង់គ្លេសវិញទំរង់លេងរបស់ពួកគេក៏ល្អមិនចាញ់ក្រូអាតប៉ុន្មានដែរ ហើយកាលពីយប់មិញអង់គ្លេសគឺជាអ្នកសុតបញ្ចូលទីនាំមុខក្រូអាតមុន ប៉ុន្ដែអង់គ្លេសបានឲ្យក្រូអាតតាមស្មើនៅក្នុងតង់ទី 2 វិញរហូតដល់ក្រូអាតសុតបញ្ចូលទីនាំមុខវិញនៅក្នុងម៉ោងបច្ចេកទេស 15 នាទី 2 ដង។

ក្រុមជម្រើសជាតិក្រូអាតបង្ហាញខ្លួនលើកដំបូងរបស់ខ្លួនក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅក្នុងឆ្នាំ 1998 ដោយនៅក្នុងការបង្ហាញខ្លួនលើកដំបូងរបស់ពួកគេក្រូអាតធ្វើបានយ៉ាងល្អ ដោយទទួលបានចំណាត់ថ្នាក់លេខ 3។ គិតមកដល់ឆ្នាំ 2018 នេះក្រូអាតបង្ហាញខ្លួនក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup បានចំនួន 5 ដងហើយ។ ហើយនៅក្នុងឆ្នាំនេះគឺជាដំណើររបស់ក្រូអាតឆ្ពោះទៅរកការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup របស់ខ្លួន បន្ទាប់ពីយកឈ្នះអង់គ្លេសដោយលទ្ធផល 2-1។

បុត្រ

 

 

Share This Post: