អន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុនបេ្តជ្ញាថា នឹងបន្តរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ទោះបីមានពាក្យចចាមអារ៉ាមថាវាត្រូវបានលុបចោលក៏ដោយ

BY
autoadmin
January 23, 2021

ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga បានចេញមកបញ្ជាក់ថា ជប៉ុននឹងបេ្តជ្ញាបន្តដំណើរការ នៃការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ បើទោះជាព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះត្រូវបានពន្យារពេលជាច្រើនដង ដោយសារតែវិបត្តិនៃជំងឺ COVID-19 ក៏ដោយ។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ការចេញមកបញ្ជាក់ពីសំណាក់លោកនាយរដ្ឋមន្ត្រី ត្រូវបានធ្វើឡើងក្រោយពីមានពាក្យចចាមអារ៉ាមថា ជប៉ុនបានសម្រេចលុបចោលព្រឹត្តិការណ៍កីឡាមួយនេះជាផ្លូវការហើយ។

ជម្រាបដែរថា កាលពីប៉ុន្មានថ្ងៃមុននេះមានសមាជិកគណៈរដ្ឋមន្ត្រីជប៉ុនម្នាក់បាននិយាយថា ការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ទំនងជាមិនអាចធ្វើទៅបានឡើយព្រោះតែវិបត្តិនៃជំងឺ COVID-19 ហើយការនិយាយបែបនេះ ក៏បានបង្កើតជាពាក្យចចាមអារ៉ាមថា ជប៉ុនបានសម្រេចលុបចោលព្រឹត្តិការណ៍កីឡានេះជាផ្លូវការតែម្តង។ យ៉ាងណាក្តីលោកនាយករដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់យ៉ាងច្បាស់ហើយថា ពេលនេះជប៉ុនកំពុងតែខិតខំស្វែងរកគ្រប់វិធីដើម្បីរៀបចំព្រឹត្តិការណ៍កីឡាមួយនេះឲ្យទាល់តែបាននៅពេលខាងមុខ ហើយជប៉ុននឹងព្យាយាមផ្តល់សុវត្ថិភាពគ្រប់គ្រាន់ ជូនក្រុមកីឡាករមកពីបណ្តាលប្រទេសនានា ដែលនឹងត្រូវចូលរួមក្នុងមហាព្រឹត្តិការណ៍កីឡានេះផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz

Share This Post: