អន្តរជាតិ
ឥណ្ឌាបានវ៉ាដាច់បារាំងក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី ៦ នៅលើពិភពលោក
BY Khmernote Media
July 12, 2018
បើយោងតាមធនាគារពិភពលោកបានបង្ហាញថា គិតមកទល់នឹងពេលនេះប្រទេសឥណ្ឌាបានវ៉ាដាច់ប្រទេសបារាំងក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៦ នៅលើពិភពលោកហើយ។ ពេលនេះផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌាបានកើនដល់ ២.៥៩៧ លានលានដុល្លារ ខណៈដែលផលិតផលក្នុងស្រុកសរុបរបស់បារាំងមានត្រឹមតែ ២.៥៨២ លានលានដុល្លារ។ យ៉ាងណាក្តី ដោយសារតែឥណ្ឌាមានប្រជាជនច្រើនគឺ ១.៣ ពាន់លាននាក់នោះ វាបានធ្វើឲ្យ GDP ឬប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមរបស់ប្រជាជនឥណ្ឌាម្នាក់ៗនៅតិចជាង GDP របស់ប្រជាជនបារាំងរហូតដល់ទៅ ២០ ដងឯណោះ។
បើតាមតួលេខដែលបង្ហាញដោយធនាគារពិភពលោកដដែលនេះបានបង្ហាញថា GDP របស់ប្រជាជនឥណ្ឌាម្នាក់ៗមានត្រឹមតែ ១,៩៤០ ដុល្លារប៉ុណ្ណោះ ខណៈដែល GDP របស់ប្រជាជនបារាំងមានដល់ទៅ ៣៩,៧២០ ដុល្លារ។ ខាងក្រោមនេះ ជាតារាងចំណាត់ថ្នាក់ប្រទេសមហាអំណាចទាំង ១០ នៅលើពិភពលោក៖
អត្ថបទ៖ ភក្តី
ប្រភព៖ timesofindia