អន្តរជាតិ

ស្រី្តម្នាក់ចាក់ប្តីរហូតរបួសធ្ងន់ ក្រោយឃើញរូបថតស្រីក្មេងនៅក្នុងទូរស័ព្ទប្តី តាមពិតរូបខ្លួនឯងពីក្មេងសោះ

BY
autoadmin
January 25, 2021

ស្រ្តីជាប្រពន្ធម្នាក់បានចាក់ប្តីជាច្រើនកាំបិតឲ្យរងរបួសធ្ងន់ក្រោយពីគាត់បានឃើញរូបថតស្រីវ័យក្មេងម្នាក់នៅក្នុងទូរស័ព្ទដៃរបស់ប្តី ហើយបន្ទាប់ពីចាក់ប្តីរួចទើបគាត់ដឹងថា តាមការពិតរូបនោះគឺជារូបរបស់គាត់កាលនៅពីក្មេង។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន  World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសម៉ិកស៊ិក​ ខណៈអត្តសញ្ញាណរបស់ស្ត្រីជាជនបង្កហេតុនិងបុរសរងគ្រោះមិនត្រូវបានគេបញ្ជាក់លម្អិតនោះទេ។ ប្រភពខាងលើបានបន្តថា ស្រ្តីជាប្រពន្ធគឺជាមនុស្សពូកែប្រចណ្ឌម្នាក់ ដោយនាពេលកន្លងមករូបគាត់តែងតែរករឿងប្តីនិងឈ្លោះជាមួយប្តីជារឿយៗព្រោះតែភ្លើងប្រចណ្ឌ។

ជាក់ស្តែងនៅក្នុងថ្ងៃកើតហេតុស្រី្តជាប្រពន្ធបានមើលឃើញរូបថតប្តីថតជាមួយ និងស្រីក្មេងម្នាក់ដោយចៃដន្យ ហើយភ្លាមនោះការឈ្លោះប្រកែកគ្នាក៏បានកើតឡើងនិងក្រោយមកស្រ្តីជាប្រ​ពន្ធបានស្ទុះទៅទាញកាំបិទមកចាក់ប្តីឲ្យរងរបួសធ្ងន់តែម្តង។ យ៉ាងណាក្តី​ ក្រោយពិនិត្យមើលរូបថតឲ្យបានល្អិតល្អន់ទើបគាត់ដឹងថា តាមការពិតរូបនោះគឺជារូបរបស់គាត់ថតជាមួយបុរសជាប្តីច្រើនឆ្នាំមកហើយ​ ពោលគឺតាំងពីគាត់នៅស្គមម្លះហើយសូម្បីតែរូបគាត់មើលរូបនោះមួយភ្លែតក៏មិនដឹងថាជារូបខ្លួនឯងដែរ។ ក្រោយកើតហេតុស្ត្រីជាជនបង្កហេតុត្រូវបានប៉ូលិសចាប់ខ្លួន ខណៈបុរសជាជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

អត្ថបទ៖ ភក្តី

ប្រភព៖ World of Buzz

Share This Post: