កីឡា

តោះមកដឹងប្រវតិ្តរបស់ក្រូអាត មុនឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីនេះ

BY
Khmernote Media
July 12, 2018

ក្រុមជម្រើសជាតិក្រូអាតត្រូវបានគេចាត់ទុកគឺជាក្រុមខ្លាំងមួយប្រចាំព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup ទោះបីជាក្រុមជម្រើសជាតិមួយនេះមានបទពិសោធន៍តិចតូចនៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup ក៏ដោយ។

នៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភភលោក FIFA World Cup នៅរុស្សីឆ្នាំ 2018 ក្រុមជម្រើសជាតិក្រូអាតបានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះអង់គ្លេសកាលពីយប់មិញដោយលទ្ធផល 2-1។ ប្រវតិ្តរបស់ក្រូអាតឡើងមកលេងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នេះបានតែចំនួន 5 ដងតែប៉ុណ្ណោះគិតទាំងឆ្នាំនេះ។

វត្តមានដំបូងដែលក្រូអាតបង្ហាញខ្លួននៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup គឺនៅក្នុងឆ្នាំ 1998 ជាពេលដែលក្រូអាតទទួលបានចំណាត់ថ្នាក់លេខ 3 ក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំនោះ ហើយបារាំងគឺជាម្ចាស់ផ្ទះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup។

ការបង្ហាញខ្លួនរបស់ក្រូអាតនៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup គឺនៅក្នុងឆ្នាំ 1998, 2002, 2006, 2014, 2018។

ខាងក្រោមនេះគឺជាលទ្ធផលត្រួសៗរបស់ក្រូអាតតាំងពីឆ្នាំ 1998-2018៖
1. នៅក្នុងឆ្នាំ 1998 ក្រូអាតទទួលបានចំណាត់ថ្នាក់លេខ 3។
2. នៅក្នុងឆ្នាំ 2002 ក្រអាតទទួលបរាជ័យនៅក្នុងវគ្គចែកពូល។
3. នៅក្នុងឆ្នាំ 2006 ក្រូអាតទទួលបរាជ័យនៅក្នុងវគ្គចែកពូល។
4. នៅក្នុងឆ្នាំ 2014 ក្រូអាតទទួលបរាជ័យនៅក្នុងវគ្គចែកពូល។
5. និងចុងក្រោយនៅក្នុងឆ្នាំ 2018 នេះក្រូអាតបានឡើងទៅប្រជែងយកពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សី។

បុត្រ

Share This Post: