អូស្ត្រាលីបានអនុម័តវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ការប្រើប្រាស់ជាផ្លូវការ
- BY
- autoadmin
- January 25, 2021
អូស្រ្តាលីនៅថ្ងៃច័ន្ទនេះបានអនុម័តវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ការប្រើប្រាស់ជាផ្លូវការ ប៉ុន្តែបានព្រមានអំពីបញ្ហាផលិតកម្មអន្ដរជាតិរបស់ក្រុមហ៊ុន AstraZeneca ដែលមានន័យថាប្រទេសនេះនឹងត្រូវការចែកចាយថ្នាំបង្ការ ដែលផលិតនៅក្នុងស្រុកមុនការគ្រោងទុក។ នាយករដ្ឋមន្រ្តីលោក Scott Morrison បាននិយាយថា វាគឺជាផ្នែកមួយនៃច្បាប់ដំបូងគេក្នុងពិភពលោក ដែលបានអនុម័តការយល់ព្រមដ៏ទូលំទូលាយ (comprehensive approval) នៃវ៉ាក់សាំង Pfizer-BioNTech ។ ជម្រាបដែរថា ប្រទេសមួយចំនួនបានអនុម័តវ៉ាក់សាំងបង្ការ COVID-19 ពិតមែន ប៉ុន្តែពួកគេត្រឹមតែអាចប្រើសម្រាប់ស្ថានភាពបន្ទាន់ប៉ុណ្ណោះ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Greg Hunt បានប្រាប់អ្នកយកព័ត៌មានថា ការចាក់វ៉ាក់សាំងទៅលើក្រុមអទិភាពមុនគេ ជាមួយនឹងវ៉ាក់សាំង Pfizer ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅចុងខែកុម្ភៈក្នុងកម្រិត ៨០,០០០ ដូស ក្នុងមួយសប្តាហ៍។ ការអនុម័តក៏ដូចជាការធ្វើបច្ចុប្បន្នភាពរបស់អូស្ត្រាលី គឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន AstraZeneca Plc បានប្រាប់សហភាពអឺរ៉ុបកាលពីថ្ងៃសុក្រថា ខ្លួននឹងកាត់បន្ថយការផ្តល់វ៉ាក់សាំងរបស់ខ្លួននៅទីនោះ ៦០% នៅក្នុងត្រីមាសទី១ ដោយសារបញ្ហាផលិតកម្ម ដូច្នេះហើយអូស្ត្រាលីត្រូវការផលិតថ្នាំក្នុងស្រុកមុនការគ្រោងទុក។ គួរឱ្យដឹងដែរថា អូស្ត្រាលីមានករណីជំងឺ COVID-19 សរុបចំនួន ២៨ ៨០០ និងមានអ្នកស្លាប់ចំនួន ៩០៩នាក់ ៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






