មុខងារអាថ៌កំបាំងលើរបស់ប្រើប្រាស់សព្វថ្ងៃទាំង១៥ ដែលគ្រប់គ្នាមិនដែលបានដឹង
របស់ប្រើប្រាស់របស់យើងសព្វថ្ងៃតែងតែមានមុខងារ និងតួនាទីជាច្រើន ដែលយើងនឹកស្មានមិនដល់។ ក្នុងនោះមានរបស់ខ្លះដែលយើងតែងសង្កេតឃើញរាល់ថ្ងៃ ហើយវាពិតជាមានប្រយោជន៍ដែលគ្រប់គ្នាស្មានមិនដល់។ ទាំងនេះជាមុខងារខ្លីៗ ដែលយើងគួរតែយល់ដឹង៖
១.ទំពក់នៅក្រោយអាវសឺមិ៖ ទំពក់នៅក្រោយអាវសឺមិនេះគឺមានតួនាទី ៣ យ៉ាង ទី១ សម្រាប់ថ្ពក់អាវ ទី២ សម្រាប់ចង់ថ្ពក់ជាមួយក.អាវឲ្យនៅនឹងល្អ និងទី៣ គឺសម្រាប់បញ្ជាក់ទៅនារីៗថា បុរសម្នាក់នេះនៅលីវ ហើយប្រសិនបើទំពក់មួយនេះត្រូវបានកាត់ចេញនោះបានន័យថា បុរសម្នាក់នោះមានគូរួចហើយ។
២. ដុំជាប់នឹងឆ្នាំងសាកភ្លើង៖ ជាការពិតណាស់ គ្រប់ខ្សែសាកភ្លើងកុំព្យូរទ័រយួរដៃទាំងអស់ យើងតែងសង្កេតឃើញដុំខ្មៅមួយជាប់ជានិច្ច។ តាមការពិត ដុំពណ៌ខ្មៅមួយនេះត្រូវបានហៅថា ferrite bead ដែលជាវត្ថុបង្កសម្លេងឆ្លង និងជាការដាស់តឿន គ្រប់ពេលដែលមានទូរស័ព្ទមកជិត ឬទាក់ទងនឹងកុំព្យូរទ័រយួរដៃរបស់អ្នក វាតែងបង្កើតជាសម្លេងកុងប្លែកៗ។

៣.រន្ធតូចជាប់បង្អួចយន្តហោះ៖ រន្ធតូចមួយនេះគឺបង្កើតឡើងសម្រាប់គោលបំនង២ ទី១ គឺសម្រាប់ទ្រទ្រង់នឹងសម្ពាធខ្យល់រវាងខាងក្នុង និងក្រៅពេលដែលវាហោះទៅដល់កម្ពស់ខ្ពស់ មួយវិញទៀតគឺដើម្បីការពារការចុះអ័ព្ទជាប់នឹងបង្អួច។
៤.ផ្នែកពណ៌ខៀវរបស់ជ័រលុប៖ ជ័រលុបគឺជារបស់មួយដែលយើងតែងឃើញជាប្រចាំ ហើយភាគច្រើនវាតែងភ្ជាប់ជាមួយនូវដុំពណ៌ខៀវ ដែលត្រូវបានមនុស្សជាច្រើននិយាយថា ដុំនេះគឺបង្កើតឡើងសម្រាប់លុបទឹកប៊ិច។ ប៉ុន្តែការពិត វាគឺសម្រាប់ប្រើលុបលើក្រដាសរឹងដើម្បីឲ្យវាមានភាពជ្រះស្អាតល្អ។
៥. រន្ធឡេវអាវបញ្ឈរ៖ ជាទូទៅយើងតែងឃើញរន្ធឡេវអាវជាច្រើនត្រូវចោះបញ្ឃរ តែខុសតែរន្ធឡេវក.អាវ និងខាងក្រោមបំផុតប៉ុណ្ណោះ។ មូលហេតុគឺដោយសារតែការចោះរន្ធបញ្ឈរនឹងធ្វើឲ្យឡេវងាយនឹងរបូត រីឯរន្ធបញ្ឈរនៅកណ្ដាលគឺដាក់ដើម្បីងាយស្រួលក្នុងការដោះ។

៦. ប្រហោងលើគែមស្បែកជើងប៉ាតា៖ រន្ធមួយនេះធ្វើឡើងដើម្បីធ្វើឲ្យគែមស្បែកជើងនៅរក្សារូបរាងដើម និងការពារជើងមិនឲ្យកកិតពេលដែលយើងរត់។

៧. ប្រហោងនៅកៀនស្បែកជើងប៉ាតា៖ រន្ធមួយនេះគឺបង្កើតឡើងដើម្បីស្បែកជើងដែលត្រូវនឹងទំហំជើង មិនរលុង ហើយអាចផ្ដល់ខ្យល់ចេញចូលបានសមស្រប។
៨.រន្ធលើស្លាបព្រាស្ពាហ្គេទី៖ គោលបំនងរបស់វាគឺសម្រាប់វាស់បរិមាណរបស់ស្ពាហ្គេទី រឺផាស្ដាដែលយើងត្រូវការ។
៩.ហោប៉ៅតូចនៅជាប់ខោខូវប៊យ៖ វាត្រូវបានកើតមានឡើងតាំងពីឆាំ្ន ១៨៧៣ ដោយម៉ាក Levi’s ហើយក្នុងគោលបំនងសម្រាប់ដាក់នាឡិកាតូចនៅតាមខ្លួន។
១០. ដែកកិបជាប់នឹងខោខូវប៊យ៖ ដែកមួយនេះដាក់ឡើងដើម្បីជួយបន្តឹងខោឲ្យនៅមិនរំកិលចុះទៅណា ខណៈដែលយើងស្លៀកធ្វើការ។
១១. ប្រហោងលើគម្របប៊ិច៖ វាទុកសម្រាប់ការពារគ្រោះថ្នាក់ចៃដន្យពេលដែលក្មេងៗ លេបចូលទៅហើយឆ្លាក់ ហើយវាក៏អាចកាត់បន្ថយហានិភ័យ និងផ្ដល់ខ្យល់ចេញចូលដល់ក្មេងបានខ្លះ។
១២.ឡេវបន្ថែមសម្រាប់ខោអាវថ្មី៖ វាទុកសម្រាប់ការពារគ្រោះថ្នាក់ចៃដន្យពេលដែលក្មេងៗ លេបចូលទៅហើយឆ្លាក់ ហើយវាក៏អាចកាត់បន្ថយហានិភ័យ និងផ្ដល់ខ្យល់ចេញចូលដល់ក្មេងបានខ្លះ។
១៣. ប្រហោងនៅលើម៉ែត្រវាស់៖ វាបង្កើតឡើងដើម្បីថ្ពក់នឹងដែកគោលគ្រប់ពេលវាស់ ការពារការភ្លាត់មកវិញ។
១៤.គែមអង្កាញ់ៗជាប់នឹងម៉ែត្រវាស់៖ គែមនេះគឺសម្រាប់សង្កត់កន្លែងចំនាំ ពេលដែលយើងគ្មានដៃទំនេរក្នុងការកាន់ប៊ិច ហេតុនេះយើងអាចសង្កត់វាទៅកន្លែងណាមួយដើម្បីចំនាំ។
១៥. ផ្នែកអង្កាញ់ៗនៃដង្កៀបខ្មៅ៖ វាទុកសម្រាប់ទប់សក់មិនឲ្យធ្លាក់ និងនៅក្នុងសភាពស្រស់ស្អាត រៀបរយជានិច្ច។
ប្រភព៖ noonecares