ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចូលការ៉ាស់សាំង កុំឲ្យកូនៗលេងចុចទូរស័ព្ទលេងឲ្យសោះ ប្រយ័ត្នជួបគ្រោះថ្នាក់ដូចករណីនេះ (មានវីដេអូ)

    BY Khmernote Media July 13, 2018
    ចូលការ៉ាស់សាំង កុំឲ្យកូនៗលេងចុចទូរស័ព្ទលេងឲ្យសោះ ប្រយ័ត្នជួបគ្រោះថ្នាក់ដូចករណីនេះ (មានវីដេអូ)

    ស្លាក “ហាមមិនឲ្យប្រើប្រាស់ទូរស័ព្ទនៅតាមស្ថានីយប្រេងឥន្ទនៈ” គឺជាបំរាម ដែលយើងតែងតែឃើញនៅគ្រប់ស្ថានីយ។ ហើយការតេទូរស័ព្ទ និយាយទូរស័ព្ទ ឬចុចសារនៅលើទូរស័ព្ទ ត្រូវបានគេហាមប្រាមដាច់ខាតនៅតាមស្ថានីយប្រេងឥន្ទនៈនីមួយ។ យោងតាមរយៈវីដេអូខាងក្រោមនេះ ឪពុកម្តាយបានឲ្យកូនៗរបស់ខ្លួនចុចទូរស័ព្ទលេងនៅក្នុងឡាន នៅឯស្ថានីយចាក់ហ្គាស។

    ដោយសារតែវិទ្យុសកម្មរបស់ទូរស័ព្ទ បានធ្វើឲ្យកើតមានការផ្ទុះ បណ្តាលឲ្យបុរសជាឪពុកប៉ើងសន្លប់ស្តូកស្តឹងតែម្តង ចំណែកឯស្ត្រីជាប្រពន្ធ និងកូន គេមិនបានដឹងច្បាស់ពីស្ថានភាពរបស់ពួកគេឡើយ។ វិទ្យុសកម្មភាពនៅក្នុងទូរស័ព្ទអាចបង្កឲ្យកើតមានជាអណ្តាតភ្លើង ហើយបង្កឲ្យមានការឆាបឆេះនៅតាមកន្លែង ដែលងាយបង្កគ្រោះថ្នាក់ដូចជាស្ថានីយប្រេងឥន្ទនៈជាដើម ហើយមនុស្សភាគច្រើនតែងតែព្រងើយកន្តើយមិនខ្វល់ពីការហាមប្រាមនៃការប្រើប្រាស់ទូរស័ព្ទ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ឡើយ។ សង្ឃឹមថា បងប្អូនបានទស្សនាវីដេអូនេះហើយ និងចងចាំទុកជាមេរៀន៖

    អត្ថបទ៖ ឌី
    ប្រភព៖ feedytv

    Share This Post:
    MPO4D jitutoto mpo4d Mpoplay