ខ្មែរណូត

ស្វែងរក

  • កីឡា

    ខ្សែប្រយុទ្ធ Wayne Rooney ទម្លាយរឿងដែលធ្វើឲ្យរូបលោកខឹងហើយចាកចេញពីក្លឹប Everton

    BY Khmernote Media July 13, 2018
    ខ្សែប្រយុទ្ធ Wayne Rooney ទម្លាយរឿងដែលធ្វើឲ្យរូបលោកខឹងហើយចាកចេញពីក្លឹប Everton

    កាលពីពេលថ្មីៗនេះខ្សែប្រយុទ្ធ Wayne Rooney បានទម្លាយអាថ៌កំបាំងមួយអំពីរឿងដែលធ្វើឲ្យរូបលោកសម្រេចចិត្តចាកចេញពីក្លឹប Everton មកកាន់ក្លឹប DC United ដែលជាលីគកំពូលរបស់សហរដ្ឋអាមេរិក។

    កាលពីដើមរដូវកាលមុនខ្សែប្រយុទ្ធ Wayne Rooney បានចាកចេញពីក្លឹបបិសាចក្រហម Manchester United មកកាន់ក្លឹប Everton ដែលរូបគេធ្លាប់លេងឲ្យកាលពីកុមារភាពវិញ ប៉ុន្ដែជាអកុសល Rooney លេងឲ្យ Rooney បានតែមួយរដូវកាលតែប៉ុណ្ណោះក៏សម្រេចចិត្តចាកចេញពី Everton មកកាន់ក្លឹប DC United ដោយសារតែ Everton ចង់ឲ្យរូបគេចាកចេញពីក្លឹប។

    កាលពីថ្ងៃសៅរ៌ខ្សែប្រយុទ្ធ Wayne Rooney បាននិយាយប្រាប់អ្នកសារពត៌មាន ESPN នៅក្នុងបទសំភាសន៍ថា៖ ជាក់ស្តែងនៅឯក្លឹប Manchester United ដែលកំពុងលេងរដូវកាលមុននោះមិនមានអ្វីដែលខ្ញុំចង់បាននោះទេ ហើយខ្ញុំអាចស្នាក់នៅទីនោះបានពីរឆ្នាំទៀតនៅលើកិច្ចសន្យារបស់ខ្ញុំនិងទទួលបានប្រាក់ខែហើយរីករាយជាមួយនោះ។ ប៉ុន្ដែដោយសារតែខ្ញុំចង់លេង ទើបខ្ញុំសម្រេចចិត្តចាកចេញពីទៅកាន់ក្លឹប Everton វិញ តែជាអកុសលខ្ញុំលេងបានតែ 1 រដូវកាលតែប៉ុណ្ណោះពួកគេចង់ឲ្យខ្ញុំចាកចេញពីក្លឹប ហើយពួកគេនឹងរីករាយប្រសិនបើខ្ញុំចាកចេញ។

    បុត្រ

    ប្រភព​៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay