ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មិនធម្មតា! ចិនប្រើពេលត្រឹមតែ ៣ម៉ោងកន្លះ អាចបង្កើតផ្លូវរថភ្លើងល្បឿនលឿនមួយខ្សែបាន

    BY Khmernote Media July 14, 2018
    មិនធម្មតា! ចិនប្រើពេលត្រឹមតែ ៣ម៉ោងកន្លះ អាចបង្កើតផ្លូវរថភ្លើងល្បឿនលឿនមួយខ្សែបាន

    ចិន៖ អាចនិយាយបានថា វាជារឿងដ៏អស្ចារ្យមួយ ដែលចិនអាចជុលជួសផ្លូវរថភ្លើងល្បឿនលឿនមួយខ្សែ ដោយប្រើប្រាស់រយៈពេលត្រឹមតែ២១០នាទីប៉ុណ្ណោះ។ បើយោងតាមសារព័ត៌មាន Dailymail បានធ្វើការចុះផ្សាយថា កាលពីម្សិលមិញនេះអាជ្ញាធរចិនបានសម្រេចជុលជួលផ្លូវរថភ្លើងល្បឿនលឿនមួយខ្សែរដោយធ្វើការតភ្ជាប់ផ្លូវរថភ្លើងចាស់ចំនួនពីរបញ្ចូលគ្នាឲ្យទៅជាផ្លូវថ្មីមួយ។

    ក្នុងប្រតិបតិ្តការណ៍នេះគេបានប្រើប្រាស់កម្មករប្រមាណជាជាង៥០០នាក់ ហើយក្នុងរយៈពេលត្រឹមតែ២១០នាទី ឬ ៣ម៉ោងកន្លះប៉ុណ្ណោះ គេក៏អាចបញ្ចប់ប្រតិបត្តិការណ៍នេះដោយជោគជ័យតែម្តង។ ការប្រើប្រាស់រយៈពេលដ៏ខ្លីនេះហើយ បានធ្វើឲ្យគេកោតសរសើរដល់វិស្វករចិនជាខ្លាំង ដែលមានគំនិតដ៍អស្ចារ្យនេះ។ សូមបញ្ជាក់ជូនថា ក្រុមហ៊ុនដែលទទួលបន្ទុកជួសជុលផ្លូវរថភ្លើងខាងលើនេះមានឈ្មោះថា China Tiesiju Civil Engineering Group ហើយស្ថានីយ៍រថភ្លើងនេះមានទីតាំងស្ថិតនៅក្នុងក្រុង Zhangjiajie ហើយខ្សែរថភ្លើងនេះអាចនាំអ្នកដំណើរទៅកាន់តំបន់សំខាន់ៗមួយចំនួននៅតំបន់ភាគខាងត្បូងប្រទេសចិន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay