កូរ៉េខាងត្បូងនឹងផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ឥតគិតថ្លៃជូនពលរដ្ឋខ្លួន នៅក្នុងអំឡុងខែវិច្ឆិកាក្នុងឆ្នាំនេះ
- BY
- autoadmin
- January 29, 2021
កូរ៉េខាងត្បូង៖ សារព័ត៌មាន Channel News Asia បានចុះផ្សាយថា ប្រទេសកូរ៉េខាងត្បូងនឹងផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជូនពលរដ្ឋខ្លួនដោយឥតគិតថ្លៃនៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២១ នេះហើយ ពោលគឺនៅក្នុងអំឡុងខែវិច្ឆិកា។ បើតាមលោក Jeong Eun-kyeong នាយកទីភ្នាក់ងារត្រួតពិនិត្យនិងការពារវ៉ាក់សាំងកូរ៉េបានឲ្យដឹងថា គិតមកទល់នឹងពេលនេះប្រទេសកូរ៉េខាងត្បូងមានបានបញ្ជាទិញវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ១០៦ លានដូសរួចរាល់ហើយ ដែលចំនួនវ៉ាក់សាំងនេះមានច្រើនជាងចំនួនពលរដ្ឋជាក់ស្តែងទៅទៀត ដោយកូរ៉េខាងត្បូងមានប្រជាពលរដ្ឋប្រមាណជា ៥២ លាននាក់ ខណៈវ៉ាក់សាំងសរុបនោះអាចចាក់ជូនពលរដ្ឋបានរហូតដល់ ៥៣ លាននាក់ឯណោះ។

យ៉ាងណាក្តី កូរ៉េខាងត្បូងនឹងទទួលបានវ៉ាក់សាំងជាច្រើនដំណាក់កាលផ្សេងគ្នា ហើយដំណើរការនៃការចាក់ជូនពលរដ្ឋក៏មានច្រើនដំណាក់កាលផងដែរ ខណៈក្រុមបុគ្គលិកសុខាភិបាល មនុស្សចាស់ជរា ក្រុមពលរដ្ឋដែលត្រូវធ្វើការងារផ្ទាល់ជាមួយអ្នកជំងឺកូវីដ ១៩ និងក្រុមពលរដ្ឋដែលស្ថិតក្នុងស្ថានភាពងាយឆ្លងជំងឺនឹងត្រូវទទួលបានវ៉ាក់សាំងមុនគេ។ វ៉ាក់សាំងដែលកូរ៉េខាងត្បូងនឹងប្រើប្រាស់នោះមានដូចជា AstraZeneca, Pfizer, Johnson & Johnson’s Janssen និង Moderna ។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះកូរ៉េខាងត្បូងមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ៧៦ ៩២៦ ករណី និងស្លាប់ ១ ៣៨៦ ករណីផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






