ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដោយសារគ្រោះថ្នាក់លិចទូកសម្លាប់ភ្ញៀវទេសចរណ៍ចិនជាច្រើននាក់ថ្មីៗនេះ ធ្វើឲ្យថៃខាតអស់រាប់សិបលានបាត

    BY Khmernote Media July 16, 2018
    ដោយសារគ្រោះថ្នាក់លិចទូកសម្លាប់ភ្ញៀវទេសចរណ៍ចិនជាច្រើននាក់ថ្មីៗនេះ ធ្វើឲ្យថៃខាតអស់រាប់សិបលានបាត

    របាយការណ៍មួយបានបង្ហាញថា ភ្ញៀវទេសចរណ៍ចិនបានសម្រេចលុបចោលការទៅស្នាក់នៅក្នុងខេត្ត Phuket ប្រទេសថៃ បើទោះបីជាពួកគេបានកក់សណ្ឋាគាររួចក៏ហើយក្តី ហើយការសម្រេចលុបចោលនេះបានធ្វើឲ្យប្រទេសថៃត្រូវខាតបង់អស់ប្រាក់ ប្រមាណជា៧លានបាត (ប្រហែលជាង ២១ ម៉ឺនដុល្លារ)។ ការសម្រេចលុបចោលការទៅកំសាន្តនៅក្នុងប្រទេសថៃនេះ ត្រូវបានគេមើលឃើញថា បានកើតឡើងភ្លាមៗបន្ទាប់ពីមានគ្រោះថ្នាក់លិចទូកទេសចណ៍មួយក្នុងឆ្នេរសមុទ្រថៃ ដែលបណ្តាលឲ្យមានភ្ញៀវទេសចរណ៍ចិនចំនួន៤៧នាក់បានស្លាបបាត់បង់ជីវិត។

    បើតាមលោក Kongkiat Khuphongsakorn ប្រធានសមាគមសណ្ឋាគារប្រចាំភាគខាងត្បូងប្រទេសថៃបានឲ្យដឹងថា មានសណ្ឋាគារចំនួន ៧,៣០០ បន្ទប់ ត្រូវបានលុបចោលដោយអ្នកទេសចរណ៍ចិន ដែលក្នុងនោះសណ្ឋាគារមួយបន្ទប់មានតម្លៃប្រមាណជា ១,០០០ បាត (ប្រហែល ៣០ ដុល្លារ)។ ប្រធានសមាគមសណ្ឋាគាររូបនេះបានឲ្យដឹងទៀតថា ក្រៅតែពីខាតបង់ថ្លៃស្នាក់នៅនេះ ថៃនៅខាតបង់ប្រាក់មួយចំនួនទៀតព្រោះថា ប្រសិនបើភ្ញៀវទេចរណ៍ចិនមនលេងនៅក្នុងប្រទេសថៃជាមធ្យមមនុស្សម្នាក់ធ្វើការចំណាយប្រាក់ប្រមាណជា ២០,០០០ បាត (៦០០ ដុល្លារ) សម្រាប់ការមកលេងម្តង។ បើគិតជាភាគរយវិញបានបង្ហាញតួរលេខថា ការទៅស្នាក់នៅពីសំណាក់ភ្ញៀវទេសចណ៍ចិនក្នុងតំបន់ឆ្នេរ Patong របស់ថៃគឺធ្លាក់ចុះពី ៨០ ទៅ ៩០ % និងនៅតាមបណ្តាខេត្តធ្លាក់ចុះ ៥០ ​%៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post:
    MPO4D jitutoto mpo4d Mpoplay