ទីបំផុតអធិរាជបាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីឆ្នាំនេះរកឃើញម្ចាស់ហើយ
- July 16, 2018
ក្រុមជម្រើសជាតិបារាំងក្លាយជាអធិរាជបាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសរុស្សីឆ្នាំនេះ បន្ទាប់ពីក្រុមជម្រើសជាតិបារាំងបានយកឈ្នះក្រុមជម្រើសជាតិក្រូអាតដោយលទ្ធផល 4-2។
ភាពសប្បាយរីករាយ សោកសៅ និងទឹកភ្នែកបានកើតឡើងដណ្ដើរគ្នាកាលពីម្សិលមិញបន្ទាប់ពីកញ្ចែរបស់អាជ្ញាកណ្ដាលបានផ្លុំឡើងនៅក្នុងនាទីទី 90+5។ ទឹកភ្នែករបស់អ្នកឈ្នះនិងចាញ់បានកើតដណ្ដើរគ្នា ដោយបារាំងស្រក់ទឹកភ្នែកបែបសប្បាយរីករាយដែលខ្លួនក្លាយជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំនេះ ចំណែកឯក្រូអាតវិញបានត្រឹមស្រក់ទឹកភ្នែកសោកសៅក្រោយពួកគេមានឈ្មោះត្រឹមជាជើងឯករង។

ក្នុងរយៈពេល 20ឆ្នាំគត់បារាំងបានគ្រងជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ជាលើកទី 2 ខណៈដែលជើងឯកលើកដំបូងរបស់បារាំងធ្វើឡើងនៅក្នុងឆ្នាំ 1998។ ទំព័រប្រវតិ្តសាស្រ្ដថ្មីរបស់បារាំងបានចារឡើងសារជាថ្មីម្ដងទៀត ហើយនិងរូបផ្កាយដែលដំណែងឲ្យការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នោះបានឆ្លាក់ឡើងនៅលើអាវជម្រើសជាតិបារាំង ក្រោយពេលបារាំងក្លាយជាអធិរាជបាល់ទាត់ពិភពលោក FIFA World Cup 2018 នៅរុស្សី។ 7 ប្រកួតរបស់បារាំងនៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup រហូតឈានដល់ក្លាយជាម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោកនោះគឺ ឈ្នះ 6 និងស្មើដោយ៖
1. បារាំង 2-1 អូស្រ្ដាលី
2. បារាំង 1-0 បេរ៉ូ
3. បារាំង 0-0 ដាណឺម៉ាក
4. បារាំង 4-3 អាហ្សង់ទីន
5. បារាំង 2-0 អ៊ុយរូហ្គាយ
6. បារាំង 1-0 ប៊ែលហ្ស៊ិក
7. និងចុងក្រោយ បារាំង 4-2 ក្រូអាត។


បុត្រ
- Share This Post:






