អ្នកស្ម័គ្រចិត្តទទួលវ៉ាក់សាំងកូវីដ១៩ របស់សាកលវិទ្យាល័យ Oxford ត្រូវបានគេដាក់កម្រិតថ្នាំខុស
- BY
- autoadmin
- February 2, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន India Times បានរាយការណ៍ថា អ្នកស្ម័គ្រចិត្តដំបូងប្រហែល ១,៥០០ នាក់ នៅក្នុងការសាកល្បងព្យាបាលដំណាក់កាលទី៣ (ចុងក្រោយ) នៃការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់សាកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca ត្រូវបានផ្តល់ខុសកម្រិតថ្នាំ ប៉ុន្តែមិនត្រូវបានជូនដំណឹងថា មានកំហុសកើតឡើងនៅក្នុងការសាកល្បងនោះទេ។ លិខិតដែលទទួលបានដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានបង្ហាញថា ក្រុមអ្នកស្ម័គ្រចិត្តត្រូវបានគេផ្តល់កម្រិតវ៉ាក់សាំងតែពាក់កណ្ដាលនៃចំនួនដែលបានគ្រោងទុកប៉ុណ្ណោះ ដែលនោះហើយគឺជាកំហុសឆ្គងនៃការសាកល្បង។

ផ្ទុយទៅវិញកំហុសនោះបែរជាត្រូវបានអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Oxford មើលឃើញថា ជាឱកាសល្អដើម្បីដឹងថា តើវ៉ាក់សាំងមានប្រសិទ្ធិភាពកម្រិតណា នៅក្នុងលិខិតមួយកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០។ លិខិតនោះត្រូវបានចុះហត្ថលេខាដោយប្រធានផ្នែកស៊ើបអង្កេតនៃការជំនុំជម្រះ សាស្រ្តាចារ្យសាកលវិទ្យាល័យ Oxford លោក Andrew J. Pollard និងបានបញ្ជូនទៅប្រធានបទជំនុំជម្រះ។

លិខិតនោះមិនបានទទួលស្គាល់កំហុសណាមួយ ហើយក៏មិនបានបង្ហាញថា អ្នកស្រាវជ្រាវបានប្រាប់ពីបញ្ហានេះទៅកាន់អ្នកត្រួតពិនិត្យវេជ្ជសាស្ត្រនោះឡើយ។ ប៉ុន្តែអ្នកស្រាវជ្រាវក្រោយមកបានប្រាប់សាកលវិទ្យាល័យ Oxford ឱ្យបន្ថែមក្រុមតេស្តមួយផ្សេងទៀត ដើម្បីទទួលយកកម្រិតពេញលេញស្របតាមផែនការដើម។ យ៉ាងណាក៏ដោយអ្នកចូលរួមទទួលការសាកល្បង មិនបានមានបញ្ហាចំពោះការដាក់ថ្នាំមិនគ្រប់កម្រិតនេះទេ ប៉ុន្តែកំហុសនេះធ្វើឱ្យគេជឿថា អ្នកស្រាវជ្រាវមិនមានតម្លាភាពជាមួយអ្នកចូលរួមក្នុងការសាកល្បងទេ៕

អត្ថបទ៖ លីដា
ប្រភព៖ India Times
- Share This Post:






