អន្តរជាតិ

ក្រុមអ្នកលក់ស្រាជាច្រើននាក់នៅទីក្រុងបាងកក​ បានប្រមូលផ្ដុំគ្នានៅមុខក្រសួងសុខាភិបាល ដើម្បីធ្វើការតវ៉ាចំពោះការរឹតត្បឹតការលក់នៅក្នុងសម័យកូវីដ

BY
autoadmin
February 2, 2021

យោងតាមការចុះផ្សាយរបស់សាព័ត៌មាន Coconuts News បានរាយការណ៍ថា អ្នកលក់ស្រាបៀរ និងម្ចាស់បារជាច្រើននាក់នៅក្នុងទីក្រុងបាងកក បានប្រមូលផ្ដុំគ្នាបញ្ចេញកំហឹងរបស់ពួកគេចំពោះច្បាប់រឹតបន្ដឹងទប់ស្កាត់ជំងឺ COVID-19 ដោយបានធ្វើការចាក់ទម្លាយធុងស្រាបៀរនៅពីមុខក្រសួងសុខាភិបាល។ ហេតុការណ៍បានកើតឡើងកាលពីថ្ងៃច័ន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញនេះ បន្ទាប់ពីរាប់សប្ដាហ៍មកហើយ ដែលក្រុមអ្នកលក់ស្រា បានទាមទារឱ្យមានការបន្ថូរបន្ថយច្បាប់នេះ ដែលវាបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគេយ៉ាងខ្លាំង។

លោក Archirawas Wannasrisawas មកពីសមាគមស្រាបៀរនិយាយថា ការតវ៉ានេះគឺដើម្បីបញ្ជាក់ពីចំនួនស្រាបៀរដែលនឹងត្រូវខ្ជះខ្ជាយ ដោយសារតែការហាមឃាត់ការលក់របស់ពួកគេ។ គាត់និយាយថា ហាងជាង ៣០០ កន្លែង និងពលរដ្ឋចំនួន ៥,០០០ នាក់ នៅតំបន់ទីក្រុងបាងកកបានរងផលប៉ះពាល់ ដោយសារការរឹតបន្តឹងពាក់ព័ន្ធនឹងវិធាការទប់ស្កាត់ការចម្លងជំងឺ COVID-19 ហើយបច្ចុប្បន្នកំពុងខាតបង់ប្រហែល ១៥០ លានបាត ឬ ៥លានបាត ក្នុងមួយខែ។

ក្រុមនេះកំពុងស្នើសុំឱ្យមន្រ្តីអនុញ្ញាតឱ្យរង្គសាល និងភោជនីយដ្ឋានបើកទ្វារឡើងវិញ ដើម្បីបម្រើគ្រឿងស្រវឹង ជាមួយនឹងការផ្តល់នូវវិធានការសុវត្ថិភាព ការរក្សាគម្លាតជាដើម ដោយគ្មានការរាំរែក និងការចែកកែវគ្នាផឹក។ អ្នកតំណាងការតវ៉ាក៏បានទាមទារការកែទម្រង់បន្ថែមដូចជា៖ ការដកបម្រាមផ្សាយពាណិជ្ជកម្ម និងដកការរឹតត្បិតលើម៉ោងលក់ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Coconuts News

Share This Post: