កីឡា

ខ្សែប្រយុទ្ធ Kylian Mbappe សុខចិត្តបរិច្ចាគប្រាក់ទាំងអស់ ដែលបានពីការប្រកួត World Cup ទៅឲ្យក្មេងៗកំព្រាគ្មានទីពឹង

BY
Khmernote Media
July 16, 2018

ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុមជម្រើសជាតិបារាំងគឺកីឡាករ Kylian Mbappe នឹងបរិច្ចាគប្រាក់របស់គេ ដែលរកបាននៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup សរុបចំនួន 265,000 ផោន (ប្រហែល 350,000 ដុល្លារ) ទៅកាន់អង្គការកុមារកំព្រាមួយ ដើម្បីជួយទ្រទ្រង់ទៅដល់ក្មេងៗកំព្រាទាំងនោះ។

កាលពីពេលថ្មីៗនេះខ្សែប្រយុទ្ធ Kylian Mbappe បាននិយាយប្រាប់ទៅកាន់អ្នកសារពត៌មានថា៖ ប្រាក់ដែលគេរកបានពីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅឆ្នាំនេះ រូបគេនឹងបរិច្ចាគទៅជួយក្មេងៗកំព្រា ដែលគ្មានទីពឹង ព្រោះរូបគេលេងបាល់ គឺមិនមែនដើម្បីលុយឡើយ។

នៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីឆ្នាំនេះក្នុងមួយប្រកួតខ្សែប្រយុទ្ធ Kylian Mbappe រកបានប្រាក់ចំនួន 17,000 ផោន បូករួមជាមួយនឹងប្រាក់ឧបត្ថម្ភពីសហព័ន្ធបាល់ទាត់បារាំងទៀត Mbappe ទទួលបានទឹកប្រាក់ពេញមួយព្រឹតិ្តការណ៍សរុបចំនួន 265,000 ផោន ដែលប្រហែល 350,000 ដុល្លារ។ ហើយប្រាក់ដែលរូបគេទទួលបាននេះគឺខ្សែប្រយុទ្ធវ័យ 19 ឆ្នាំរូបនេះមិនយកដាក់ហោប៉ៅឡើយ គឺរូបគេនឹងបរិច្ចាគទៅកាន់អង្គការកុមារកំព្រាមួយដើម្បីជួយដល់ក្មេងៗកំព្រាជាច្រើនដែលគ្មានទីពឹង។

បុត្រ

ប្រភព៖ USATODAY

Share This Post: