អន្តរជាតិ
ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ត្រូវផ្អាកបណ្តោះអាសន្ន ដោយទឹកភ្លៀងកំពស់ជិតមួយម៉ែត្របានជន់លិចផ្លូវអស់
BY Khmernote Media
July 17, 2018
ខេត្តព្រះសីហនុ- នៅវេលាម៉ោង៥ និង៣០ព្រឹកថ្ងៃ១៧ ខែកក្កដា ឆ្នាំ២០១៨នេះ នៅចំណុចស្ពានអូរគគីរព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ចុះពីចំណោតលោកយាយម៉ៅពេជ្រនិល ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូបាក់រទេះ មានជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត១០៦,១០៧ ហើយពេលនេះទឹកបានហូរកាត់ពីលើស្ពានកំពស់ជិតមួយម៉ែត្រ។ មកដល់ម៉ោងជិត៨ព្រឹកនេះ ចរាចរណ៍ សមត្ថកិច្ចបានបិទផ្អាកជាបណ្តោះអាសន្នសិន ពេលទឹកស្រកទើបបើកដំណើរវិញ៕





