ខ្មែរណូត

ស្វែងរក

  • កីឡា

    ទៅដល់ Juventus ភ្លាម Ronaldo ប្រាប់ពីមូលហេតុដែលនាំឲ្យរូបលោកចាកចេញពីក្លឹប Real Madrid មកកាន់ក្លឹប Juventus

    BY Khmernote Media July 17, 2018
    ទៅដល់ Juventus ភ្លាម Ronaldo ប្រាប់ពីមូលហេតុដែលនាំឲ្យរូបលោកចាកចេញពីក្លឹប Real Madrid មកកាន់ក្លឹប Juventus

    កាលពីម្សិលមិញនេះខ្សែប្រយុទ្ធ Cristiano Ronaldo បានធ្វើដំណើរទៅដល់ក្លឹបសេះបង្កង់ Juventus ជាផ្លូវហើយ នៅក្នុងសន្និសីទកាសែតជាមួយនឹងក្លឹបសេះបង្កង់ Juventus នោះខ្សែប្រយុទ្ធ Cristiano Ronaldo បានលើកយកមូលហេតុមួយដែលធ្វើឲ្យរូបលោកចាកចេញពីក្លឹប Real Madrid។

    ខ្សែប្រយុទ្ធ Ronaldo ដែលអ្នកគ្រប់គ្នាស្គាល់ឈ្មោះគាត់ថា CR7 នោះបានមកដល់ទឹកដី Turin របស់ប្រទេសអ៊ីតាលីកាលពីម្សិលមិញដើម្បីចុះហត្ថលេខាជាមួយនឹងក្លឹបសេះបង្កង់ Juventus ក្នុងការផ្ទេរពីក្លឹបអធិរាជសរ Real Madrid មកកាន់ Juventus ក្នុងកុងត្រារយៈពេល 4 ឆ្នាំដែលមានតម្លៃផ្ទេរដល់ទៅ 100លានអឺរ៉ូ។ ការផ្ទេររបស់ Ronaldo មកកាន់ក្លឹប Juventus នេះកំពុងធ្វើឲ្យអ្នកគាំទ្រវិស័យកីឡាជុំវិញពិភពលោកមានការជ្រួលច្របល់ រហូតធ្វើឲ្យមានអ្នកគាំទ្រ Real Madrid ខ្លះឈប់គាំទ្រ Real Madrid ងាកមកគាំទ្រក្លឹប Juventus វិញ។

    នៅក្នុងសន្និសីទកាសែតរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ជាមួយនឹងក្លឹបសេះបង្កង់ Juventus កាលពីម្សិលមិញនោះ Ronaldo បាននិយាយថា៖ មូលហេតុដែលលោកសម្រេចចិត្តចាកចេញពីក្លឹប Real Madrid នោះគឺដើម្បីរូបលោកចង់មានដៃគូរប្រជែងច្រើនជាងមុន។ ហើយជាពិសេសរូបលោកចង់ចូលនិវិត្តន៍នៅក្នុងក្លឹបធំៗជាជាងចូលនិវិត្តន៍នៅក្នុងលីគកំពូលចិនឫក៏ក្លឹបរបស់ប្រទេសកាតា។

    ការចាកចេញពីរបស់លោកពីក្លឹប Real Madrid នេះគឺមិនបានធ្វើឲ្យរូបលោកមានភាពមិនសប្បាយចិត្តទេ ដោយសារតែក្លឹបដ៏ធំមួយនេះមានកីឡាករដ៏គួរឲ្យគោរពច្រើន ហើយលោកក៏អរគុណដល់ Juventus ដែលអនុញ្ញាតឲ្យរូបលោកចូលរួមជាមួយនឹងក្លឹបដ៏ធំមួយនេះ។

    Ronaldo បានបន្ថែមថា៖ លោកមានអារម្មណ៍ថាល្អប្រសើរដែលមានវត្តមាននៅទីនេះ ព្រោះវាជាការប្រកួតប្រជែងដ៏ធំមួយនិងការប្រកួតដ៏ស្វិតស្វាញបំផុត ហើយរូបលោកបានត្រៀមខ្លួនរួចជាស្រេច។ អាយុមិនជាថ្វីទេសម្រាប់រូបលោក។ លោកតែងតែមានអារម្មណ៍ល្អនិងលើកទឹកចិត្តខ្លួនឯងហើយខិតខំឲ្យអស់ពីសមត្ថភាព ជាពិសេសលោកចង់ឈ្នះពានរង្វាន់ជាមួយនឹង Juventus។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay