អន្តរជាតិ
ត្រឹមរសៀលនេះ កំពស់ទឹកឡើង១ម៉ែត្រកន្លះហើយ លិចផ្លូវជាតិលេខ៤ចម្ងាយជាង១គីឡូម៉ែត្រ
BY Khmernote Media
July 17, 2018
ស្រុកកំពង់សីលា-សមត្ថកិច្ចមូលដ្ឋានអោយដឹងបន្ថែមថា រហូតមកដល់ម៉ោង២រសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថានភាពភាពទឹកនៅស្ពានស្ទឹងសំរោង ទឹកបានឡើងស្មើនឹងបង្កាន់ដៃស្ពាន មើលផ្លូវលែងឃើញហើយ ក្នុងនោះកំពស់ទឹកលើផ្លូជាតិលេខ៤ឡើងដល់ប្រហែលមួយម៉ែត្រកន្លះ និងកំពុងហូរកាត់តាមបណ្ដោយផ្លូវជាតិលេខ៤ ចម្ងាយជាងមួយគីឡូម៉ែត្រ។ មន្ត្រីដ៍ដែលថ្លែងបន្តថា ស្ថានភាពកំពស់ទឹកអាចឡើងបន្តទៀតនារសៀលនេះ បើផ្អែកលើធាតុអាកាសបច្ចុប្បន្ន នៅមានភ្លៀងធ្លាក់បន្តបន្ទាប់៕

