វិធីងាយៗជួយឲ្យអ្នកផ្ដាច់បារីបានយ៉ាងមានប្រសិទ្ធិភាព
ក្នុងមួយថ្ងៃៗមានអ្នកជំងឺជាច្រើន ដែលរងគ្រោះ ដោយសារតែការជក់បារីជារៀងរាល់ថ្ងៃអាចបណ្ដាលឲ្យសួត, បេះដូង និងលំពែងរបស់អ្នកមានបញ្ហាយ៉ាងធ្ងន់ធ្ងរ។ បើទោះបីជាចង់ផ្ដាច់ក៏មានភាពលំបាកផងដែរ ព្រោះថាបារីប្រៀបបានទៅនឹងគ្រឿងញៀន ហេតុនេះអ្នកត្រូវមានឆន្ទៈខ្ពស់នៅក្នុងការផ្ដាច់ បើមិនដូចនោះទេសុខភាពអ្នកកាន់តែធ្ងន់ធ្ងរជាលំដាប់ អាចឈានដល់ការបាត់បង់ជីវិតទៀតផង។ ខាងក្រោមនេះជាវិធីដែលជួយឲ្យអ្នកផ្ដាច់បារីបានយ៉ាងមានប្រសិទ្ធិភាព៖
១. អ្នកជក់បារីនៅពេល ដែលមិនបានជក់តែងតែមានអារម្មណ៍ថប់ដង្ហើម, បារម្ភ, ឆាប់ខឹង និងមិនចង់ទទួលទានអាហារ ហើយចេះតែចង់ជក់បារីមួយមុខគត់។ រោគសញ្ញាទាំងនេះកើតឡើងនៅពេល ដែលអ្នកផ្ដាច់ជាលើកដំបូង ដូចនេះបន្ទាន់ថ្ងៃបន្ទាប់នឹងមានអារម្មណ៍ធូរស្រាលមកវិញ អ្វីដែលសំខាន់គឺការតាំងចិត្តហើយផ្ដោតទៅលើម្ហូបអាហារជំនួសការនឹកឃើញដល់បារី។
២. ការធ្វើលំហាត់ប្រាណ ក៏ជាចំណែកដ៏សំខាន់ ដែលឆាប់ជួយឲ្យអ្នកផ្ដាច់បារីបានលឿនផងដែរ ព្រោះការធ្វើលំហាត់ប្រាណបញ្ចេញញើស បញ្ចេញជាតិពុលអាចធ្វើឲ្យអ្នកមានអារម្មណ៍មិននឹកនាដល់បារី។
៣. អ្នកត្រូវមានគំនិតថា “គេគ្រប់គ្នាអាចផ្តាច់បាន ហេតុនេះអ្នកក៏អាចផ្តាច់បានដូចគ្នា”។ ត្រូវតែតាំងចិត្តយ៉ាងមុតមាំថាគេធ្វើបាន អ្នកក៏ធ្វើបានដើម្បីសុខភាពខ្លួន និងអ្នកនៅជុំវិញខ្លួនអ្នក។
៤. គិតពីផលប្រយោជន៍នៃការឈប់ជកបារី ព្រោះការឈប់ជក់បារីអាចធ្វើឲ្យសុខភាពអ្នកល្អ នៅសល់ថវិកាច្រើន និងធ្វើឲ្យគ្រួសារមួយមានសុភមង្គល៕
អត្ថបទ៖ ឌី
ប្រភព៖ Mthai