ខ្មែរណូត

ស្វែងរក

  • កីឡា

    កីឡាករ១០រូបដែលលេចធ្លោនៅ World Cup នៅប្រទេសរុស្សី

    BY Khmernote Media July 17, 2018
    កីឡាករ១០រូបដែលលេចធ្លោនៅ World Cup នៅប្រទេសរុស្សី

    ការប្រកួតបាល់ទាត់ពិភពលោក World Cup ត្រូវបានបញ្ចប់ហើយក៏បានរកឃើញក្រុមជើងឯកដែរគឺក្រុមជម្រើសជាតិបារាំងដែលបានយកឈ្នះក្រូអាត៤-២ នៅវគ្គផ្តាច់ព្រ័ត្រ។ ទាំងនេះគឺជាកីឡាករដែលមានការចាប់អារម្មណ័ច្រើននៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2018។

    ១០. Aleksandr Golovin

    Golovin ដែលមានអាជីពនៅក្រុមបាល់ទាត់ CSKA បានធ្វើឱ្យក្រុមជម្រើសជាតិ Russia មានកំរិតលេងខ្ពស់ជាងមុននិងស៊ុតបញ្ចូលទីបានមួយគ្រាប់និងបញ្ចូនឱ្យមិត្តរួមក្រុមពីរដងក្នុងការឈ្នះ 5-0 លើក្រុមអារ៉ាប៊ីសាអូឌីត។

    ៩. Benjamin Pavard

    កីឡាករ Pavard ដែលលេងជាខ្សែការពារស្តាំប៉ុន្តែអាចលេងនៅកណ្តាលបាននិងរកគ្រាប់បាល់មួយគ្រាប់ក្នុងការប្រកួតជាមួយអាហ្សង់ទីនជាមួយនឹងការស៊ុតបញ្ចូលទីពីចំងាយយ៉ាងល្អ។

    ៨. Hirving Lozano

    Lozano គឺជាកីឡាករឆ្នើមនៅក្នុងប្រទេសរុស្ស៊ីដែលស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះជាមួយនឹងអាល្លឺម៉ង់និងបង្កើតឱកាសឲកីឡាករ Javier Hernandez រកគ្រាប់បាល់ក្នុងការប្រកួតជាមួួយនឹងកូរ៉េខាងត្បូង។

    ៧. Cho Hyun-Woo

    កីឡាករ Cho ដែលបានចំណាយពេលក្នុងអាជីពរបស់គាត់រហូតមកដល់ពេលនេះជាមួយនឹងក្រុម Daegu របស់លីគកំពូលកូរ៉េ K-League ពិតជាមានការចាប់អារម្មណ៍ក្នុងការប្រកួតក្នុងពូលក្នុងការទទួលជ័យជម្នះលើប្រទេសអាឡឺម៉ង់ដែលរូបគេបានចាប់បាល់បាន6 គ្រាប់និងរក្សាសំណាញទីរបស់ខ្លួនមិនឲគេស៊ុតចូល។

    ៦. Yerry Mina

    ខ្សែការពារកណ្តាល Mina បានបង្ហាញទំរង់លេងនៅ World Cup ដ៏គួរឱ្យចាប់អារម្មណ៍ដែលស៊ុតបញ្ចូលទីបានបីគ្រាប់ដែលជាគ្រាប់បាល់តែតបញ្ចូលទីទាំងអស់។ កីឡាកររូបនេះគឺជាខ្សែការពារដែលរកគ្រាប់បាល់បានច្រើនជាងគេនៅ World Cup 2018។

    ៥. Kieran Trippier

    កីឡាករ Trippier បានបង្ហាញទំរង់យ៉ាងល្អនិងការពារគ្រាប់បាល់បានច្រើននៅផ្នែកខាងស្តាំ។ គេបានជួយឲអង់គ្លេសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងរកគ្រាប់បាល់បាន១គ្រាប់ដោយការស៊ុតបាល់ Free-kick ជាមួយនឹងក្រុមក្រូអាតប៉ុន្តែត្រូវធ្លាក់ត្រឹមវគ្គនេះដោយសារក្រូអាតវាយបកបាន២គ្រាប់វិញ។

    ៤. Ivan Perisic

    Perisic បានបង្ហាញទំរង់លេងយ៉ាងល្អនិងតែងតែរកគ្រាប់បាល់បានហើយជួយឲក្រុមជម្រើសជាតិក្រូអាតឡើងដល់វគ្គផ្តាច់ព្រ័ត្រ។ កីឡាកររូបនេះបានរកគ្រាប់បាល់បាន៣គ្រាប់ក្នុង៧ប្រកួត។

    ៣. Harry Maguire

    Maguire គឺជាខ្សែការពារដ៏រឹងមាំនិងត្រូវបានគេចាប់អារម្មណ័ជាច្រើននៅព្រឹត្តិការណ៍ World Cup និងមានក្លិបជាច្រើនចង់បានហើយកីឡាកររូបនេះក៏បានជួយអង់គ្លេសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ។

    ២. Luka Modric

    កីឡាករ Modric មានវ័យ៣២ឆ្នាំហើយប៉ុន្តែនៅតែរក្សាទំរង់លេងបានយ៉ាងល្អនិងគួរឲចាប់អារម្មណ័នៅ World Cup 2018 ក្នុងប្រទេសរុស្សីនេះនិងទទួលបានពានរង្វាន់កីឡាករឆ្នើមក្នុងព្រឹត្តិការណ៍ FIFA World Cup 2018។

    ១. Kylian Mbappé

    កីឡាកររូបនេះធ្វើឲពិភពលោកភ្ញាក់ផ្អើលនឹងទំរង់លេងរបស់គេក្នុងវ័យត្រឹមតែ១៩ឆ្នាំប៉ុន្តែបានឈ្នះពានរង្វាន់ World Cup ជាមួយប្រទេសបារាំង។

    អត្ថបទ៖ ប៊ុនហួរ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay