ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្ថានភាពជំនន់ទឹកនៅស្ពានស្ទឹងសំរោងគិតត្រឹមព្រឹកនេះ នៅតែបន្តកើនឡើងដដែល ហើយអាចនឹងឡើងថែមទៀត បើភ្លៀងនៅតែធ្លាក់ឥតឈប់

    BY Khmernote Media July 18, 2018
    ស្ថានភាពជំនន់ទឹកនៅស្ពានស្ទឹងសំរោងគិតត្រឹមព្រឹកនេះ នៅតែបន្តកើនឡើងដដែល ហើយអាចនឹងឡើងថែមទៀត បើភ្លៀងនៅតែធ្លាក់ឥតឈប់

    ស្រុកកំពង់សិលា៖ សមត្ថកិច្ចបានបញ្ជាក់ថា មកទល់​នឹងវេលាម៉ោង​ ០៧ និង០០​នាទីព្រឹក​ ថ្ងៃ​ទី​១៨​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ នេះស្ថានភាព​កំពស់​ទឹកនៅលើស្ពានស្ទឹងសំរោង​ នៅតែ​បន្ត​ឡើង​​ ដោយ​សារតែ​អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់​ជាបន្តបន្ទាប់​​។ តាម​ការ​សន្និដ្ឋាន​ បើស្ថានភាពអាកាសធាតុមេឃនៅតែភ្លៀងបន្តក្នុងថ្ងៃនេះ​ទឹក​អាច​ឡើងលិចលើបង្កាន់ដៃស្ពាន​ដដែលដូចកាលពីថ្ងៃម្សិលមិញ​។ ចំពោះ​មុខ​ ការធ្វើ​ចរាចរណ៍​លើដងផ្លូវជាតិលេខ៤ត្រង់ចំណុចនេះត្រូវផ្អាកជាបណ្តោះអាសន្ន​ដដែលមិនទាន់អាចឆ្លងកាត់បានទេ។ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ អាជ្ញាធរក៏បានបញ្ជូនមធ្យោបាយចម្លងទៅកាន់ស្ពានស្ទឹងសំរោង ដែលទទួលរងនូវជំនន់ទឹកភ្លៀង សម្រាប់ជួយចម្លងប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅតំបន់នោះផងដែរ៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay